Yearendyearend1140x150

ក្រុមតាលីបង់ ប្តេជ្ញាប្រឆាំងនឹងភេរវកម្មកើតមានក្នុងប្រទេសរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Amir Khan Mutaqai រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមសន្និសីទ Tashkent ដែលទើបនឹងធ្វើឡើងនាពេលថ្មីៗនេះ។

អ៊ូសបេគីស្ថានកាលពីថ្ងៃអង្គារ បានរៀបចំសន្និសីទអន្តរជាតិ ដើម្បីប្រមូលការគាំទ្រសម្រាប់ការជំរុះឡើងវិញនៃសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូរដ្ឋាភិបាល និងអង្គការអន្តរជាតិជាច្រើនមកពីអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី និងតំបន់ផ្សេងៗទៀត។

ថ្លែងទៅកាន់បណ្តាញទូរទស្សន៍ពិភពលោកចិន លោក សូហៃ សាហេន ប្រធានការិយាល័យនយោបាយតាលីបង់អះអាងថាលោក Amir Khan Mutaqai រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន និងជាប្រធានគណៈប្រតិភូអាហ្វហ្គានីស្ថាន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងប្រទេសខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផ្សេងៗ។

លោក Amir Khan Mutaqai បានរំលឹកម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រដ្ឋឥស្លាមអាហ្វហ្គានីស្ថាន ក្នុងការមិនអនុញ្ញាតឱ្យបុគ្គល ឬក្រុមណាមួយប្រើប្រាស់ដីអាហ្វហ្គានីស្ថានប្រឆាំងនឹងប្រទេសជិតខាង ឬប្រទេសដទៃទៀតឡើយ។

លោកបាននិយាយថាមានសន្តិសុខពេញលេញក្នុងប្រទេស ហើយយើងត្រូវការពារជាដាច់ខាតដើម្បីសន្តិភាពអាហ្វហ្គានិស្ថាន។ លោកសង្គត់ធ្ងន់ថា ការចូលរួមពីសំណាក់ពលរដ្ឋគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពនិងល្អបំផុតសម្រាប់ដំណោះស្រាយនៃបញ្ហា»។

ដោយឡែកប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoyev បានអំពាវនាវឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន "បង្ហាញពីឆន្ទៈដ៏មុតមាំ" ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំងអំពើភេរវកម្ម និងផ្តាច់ទំនាក់ទំនងជាមួយអង្គការភេរវករអន្តរជាតិទាំងអស់។

លោក បន្ថែមថា នេះនឹងជួយពង្រឹងទំនុកចិត្តលើរដ្ឋាភិបាលបណ្តោះអាសន្ន បើកការរំពឹងទុកពិតប្រាកដសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រទេសអាហ្វហ្គានីស្ថានក្នុងបរិយាកាសនៃមិត្តភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងសហគមន៍អន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង