Yearendyearend1140x150

កម្ពុជាគ្រោងដាក់ដំណើរការសាកល្បង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ នៅខែសីហា២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា គ្រោងនឹងដាក់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ឱ្យដំណើរការ សាកល្បងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដើម្បីសម្រួលដល់នីតិវិធីការរៀបចំបែបបទនាវាចូលចេញ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានលើកឡើងស្តីពី វឌ្ឍនភាពប្រចាំខែនៃគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) ដោយប្រព័ន្ធនេះគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅខែសីហា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើបែបបទនាវាចរណ៍ចូល-ចេញ ឆ្លងកាត់ កាត់បន្ថយទម្រង់ឯកសារក្រដាសស្នាម ផ្លាស់ប្តូរពីរបៀបធ្វើការដោយដៃមកធ្វើការលើប្រព័ន្ធវិញ មានភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព។

គួររម្លឹកផងដែរថា គម្រោងអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ទទួលបានការផ្តល់ជំនួយគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA រហូតសម្រេចបានជោគជ័យតាមការគ្រោងទុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង