Yearendyearend1140x150

សិង្ហបុរីនឹងបញ្ជូនគ្រូបង្វឹកកីឡាបាល់គប់ក្នុងទឹកដល់កម្ពុជាដើម្បីត្រៀមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថុង អ៉ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី

ភ្នំពេញ៖ ភាគីសិង្ហបុរី តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា បានសន្យាបន្តជួយគាំទ្របច្ចេកទេស ហើយនឹងបញ្ជូនគ្រូមកបង្វឹកកីឡាករកម្ពុជាលើជំនាញកីឡាបាល់គប់ក្នុងទឹក (Water Polo) ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសច២៦ ខែកក្កដា ឆ្នាំ២០២២។

ក្រោយបញ្ចប់ជំនួប រវាងរមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ជាមួយភាគីសិង្ហបុរី ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលខាធិការក្រសួងទេចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ភាគីសិង្ហបុរីបានសន្យាបង្កើនការបង្វឹក និងបង្កើនគុណផលកីឡាបាល់គប់ក្នុងទឹក (Water Polo) ដែលសិង្ហបុរីមានកម្រិតបច្ចេកទេសល្អ និងមានឧត្តមភាពក្នុងតំបន់ដែរ។

ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ថា កន្លងមក សហព័ន្ធកីឡាហែលទឹកកម្ពុជាបានរៀបចំក្រុមកីឡាករដើម្បីត្រៀមចូលរួមហ្វឹកហាត់ជាមួយគ្រូជំនាញមកពីសិង្ហបុរីម្នាក់ (អតីតកីឡាករដ៏ល្បីរបស់សិង្ហបុរី) ដែលនឹងបញ្ជូនមកពេលក្រោយ ហើយនឹងមានការជួយគាំទ្រផ្នែកបច្ចេកទេសពីសិង្ហបុរី ក្នុងនោះក៏នឹងបញ្ជូនកីឡាករកម្ពុជាទៅហ្វឹកហាត់នៅសិង្ហបុរីផងដែរ។

បើតាមឯកឧត្ដមអគ្គលេខាធិការ ការជួយគាំទ្រពីភាគីសិង្ហបុរីនេះគឺមានសារសំខាន់ណាស់សម្រាប់កីឡាករកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣។ ក្រៅពីកីឡាបាល់គប់ក្នុងទឹកនេះ ភាគីសិង្ហបុរីក៏បានសន្យាជួយបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទាត់លើក្ដារ (Teqball) ដល់កម្ពុជាទៀតដែរ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីកីឡាសម្ដែង (មិនមែនជាកីឡាប្រកួតទេ)។

ឯកឧត្ដមបានរំលឹកថា កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងជួយគ្នាទៅវិញទៅមក្រវាងកម្ពុជានិងសិង្ហបុរីខាងលើនេះ គឺធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមួយគណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី នៅឆ្នាំ២០១៧ ដើម្បីជួយគ្នាទៅវិញទៅមកលើផ្នែកបច្ចេកទេស និងជំនាញ កីឡាផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង