Yearendyearend1140x150

កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពជា

ភ្នំពេញ៖ កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពជា។

ឯកឧត្ដម ប្រាក់ សុខុន បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមលក្ខណៈតាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ដោយមានការស្នើសុំពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្កើតគណៈកម្មការជាតិដើម្បីរៀបចំការធ្វើជាម្ចាស់ផ្ទះនិងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ដែលបានរៀបចំជាគណៈកម្មការ អនុ គណៈកម្មការ និងបែងចែកក្រុមការងារ តាមប្រធានបទនិងតាមវិស័យនីមួយៗ ក្នុងនោះមានការងារធំៗចំនួន៣ ទី១គឺពាក់ព័ន្ធជាមួយនឹងខ្លឹមសារ ទី២ ពាក់ព័ន្ធជាមួយ នឹងបដិសណ្ឋារកិច្ចនិងភ័ស្តុភារ និងទី៣ គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខនិងសុខាភិបាល ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ចំពោះខ្លឹមសារគឺមានឯកសារជា ច្រើនត្រូវពិភាក្សា ចរចា និងសម្រេចជាមួយគ្នា ដោយសារ តែភាពតានតឹងខាងផ្នែកភូមិ សាស្ត្រនយោបាយ ធ្វើឱ្យមានឥទ្ធិពលធ្លាក់មកលើការងារកសាងឯកសារ ដែលត្រូវប្រើរយៈពេលយូរនិងលំបាក ដោយកម្ពុជាត្រូវឈរលើគោលការណ៍និងបង្ហាញពីភាពបត់បែន ក្នុងការសម្របសម្រួលឱ្យភាគីទាំងអស់ត្រូវគ្នា ទទួលយកនូវភាសា រូបមន្ត ឬពាក្យពេចន៍ណាមួយ ដែលទាំងអស់គ្នាអាចទទួល យកបាន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ចំពោះការងារភ័ស្តុភារនិងបដិសណ្ឋារកិច្ច កម្ពុជាត្រូវទទួលគណៈប្រតិភូឱ្យបានល្អ ចាប់តាំងពីពេលធ្វើដំណើរមក ដល់រហូតដល់ពេលត្រឡប់ ទៅវិញ កន្លែងស្នាក់នៅនិងបរិភោគ ដើម្បីឱ្យកិច្ចការងារក៏ដូចជាកិច្ចប្រជុំនានាប្រព្រឹត្ត ទៅដោយរលូន សូម្បីតែបញ្ហាបច្ចេកទេសបន្ដិចបន្ដួចក្នុងប្រព័ន្ធបកប្រែភាសា ក៏ជាចំណុចដែលត្រូវយកចិត្តទុក ដាក់បំផុតផងដែរ ។ ក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខនិងសុខាភិបាល កម្ពុជាបានខំប្រឹងហ្វឹកហាត់តាំងពីមន្ត្រីសម្របសម្រួលគណៈប្រតិភូ សន្តិសុខការពារគណៈប្រតិភូ សូម្បីតែការរៀបចំក្បួនដំណើរក៏មានការហាត់សមផងដែរ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានបញ្ហាក៏ដូចជាឧប្បតិ្តហេតុអ្វីកើតឡើង ។

សូមបញ្ជាក់ថា តាមការគ្រោងទុក គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ នៅថ្ងៃទី៣១កក្កដា ដល់ ថ្ងៃទី០៦ខែសីហាខាងមុខ មាន៣៨ប្រទេស បូករួមទាំងកម្ពុជាផងត្រូវជា៣៩ប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង