Yearendyearend1140x150

អ្នកនាំពាក្យការបរទេសចិន៖ តៃវ៉ាន់នឹងបរាជ័យបើហ៊ានប្រឈមមុខយោធាជាមួយចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian អះអាងថាផ្លូវនៃ "ឯករាជ្យតៃវ៉ាន់" គឺនឹងដល់ទីបញ្ចប់ឆាប់ៗ ហើយការប្រឈមមុខដាក់គ្នាខាងយោធាជាមួយចិនដីគោកត្រូវតែបរាជ័យជាដាច់ខាតប្រសិនបើការផ្ទុះយោធាណាមួយកើតឡើង។

លោក Zhao បានធ្វើការកត់សម្គាល់ដូចច្នេះ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធាថ្មីៗនៅតៃវ៉ាន់ ដោយសារមានការដេញដោលសាកសួរជុំវិញជម្លោះតៃវ៉ាន់នឹងចិន។ លោកបន្តថាសម្រាប់លោកតៃវ៉ាន់គ្រាន់តែជាប្រទេសតូចមួយហើយជាអតីតផ្នែកមួយរបស់ចិន មិនត្រឹតែប៉ុណ្ណោះលោកប្រាកដច្បាស់ថាប្រទេសនេះពុំមានមេដឹកនាំរឺប្រធានាធិបតីអ្វីនោះទេ។

លោក Zhao សង្គត់ធ្ងន់ថាសូមប្រយ័ត្នប្រយែងជាមួយពាក្យរបស់មេដឹកនាំតៃវ៉ាន់និយាយបន្តិច។លោកបន្តថា លោកចង់ឆ្លៀតឱកាសនេះ ដើម្បីបញ្ជាក់ឱ្យច្បាស់ដល់អាជ្ញាធរតៃវ៉ាន់ថា មាគ៌ានៃឯករាជ្យភាពតៃវ៉ាន់នឹងឈានទៅដល់ទីបញ្ចប់ឆាប់ៗនេះ។ ប្រសិនបើតៃវ៉ាន់ចង់ប្រឈមមុខនឹងយោធាចិនដីគោក វានឹងក្លាយទៅជាប្រវត្តិសាស្រ្តរបស់ពិភពលោកជាក់ជាមិនខាន។

យ៉ាងណាមិញមេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃអីងវីន បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់យោធាតៃវ៉ាន់ក្នុងការការពារកោះនេះ ខណៈភាពតានតឹងជាមួយចិនរឹតតែបន្តឡើងកម្តៅបន្ថែមទៀត។ លោកស្រីបន្តថាតៃវ៉ាន់នឹងប្រើគ្រប់វិធីសាស្រ្តដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនដល់ដង្ហើមចុងក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង