Yearendyearend1140x150

សមាជិកសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ស្នើដល់ក្រសួងកសិកម្មកុំឱ្យមានការប្រមូលផ្តុំក្រុមហ៊ុននាំចូលជ្រូកតែមួយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សមាជិកសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ស្នើដល់ក្រសួងកសិកម្មកុំឱ្យមានការប្រមូលផ្តុំក្រុមហ៊ុនទទួលអាជ្ញាបណ្ណនាំចូលជ្រូកចូលពីប្រទេសថៃទៅអោយក្រុមហ៊ុនតែមួយទៀត ពោលសុំឱ្យមានការនាំចូលជ្រូកដោយមានការប្រកួតប្រជែងតម្លៃគ្នា និងដើម្បីឱ្យតម្លៃជ្រូកមានការចុះថោក។ នេះបើតាម សន្និសីទសារព័ត៌មានពាក់ព័ន្ធការទាមទាររបស់អាជីវករអ្នកលក់សាច់ជ្រូកអោយមានការចុះតំលៃនៅពេលជ្រូកឡើងថ្លៃ កាលពីថ្ងៃម្សិលមិញនេះ។

បើតាមប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា លោក សាន់ ចាន់ថេត មានប្រសាសន៍ថា៖«ការតំឡើងថ្លៃលក់ជ្រូកក្នុងទីផ្សារប្រទេសកម្ពុជាគឺបណ្តាមកពីក្រុមហ៊ុនទទួលបានសិទ្ធអាជ្ញាបណ្ណនាំជ្រូកចូលពីប្រទេសជិតខាង»។

ប្រធានសមាគមផ្គត់ផ្កង់ជ្រូកកម្ពុជារូបនេះ ក៏បានស្នើដល់ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ បើកការស្រាវជ្រាវចំពោះការប្រមូលផ្តុំសិទ្ធនាំជ្រូករស់ពីប្រទេសថៃ ដើម្បីទប់ស្កាត់កុំអោយមានតំឡើងថ្លៃផ្តាច់មុខលើទីផ្សារលក់ជ្រូកក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៦ ទទួលបានអាជ្ញាបណ្ណពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការនាំចូលជ្រូករស់ពីប្រទេសថៃ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន៥ទទួលអាជ្ញាបណ្ណពីក្រសួងកសិកម្ម ហើយលក់អាជ្ញាបណ្ណនោះទៅអោយក្រុមហ៊ុនតែមួយគត់ សម្រាប់ធ្វើការនាំចូលជ្រូកពីប្រទេសថៃ និងតំឡើងថ្លៃជ្រូកតាមតែចិត្ដដោយមិនមានការប្រកួតប្រជ្រែង និងចាំទទួលផលចំណេញ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា បច្ចុប្បន្នការនាំចូលជ្រូកពីក្រៅប្រទេសគឹមានតែ១ក្រុមហ៊ុន ចំណែកឯទីផ្សារនៅតាមខេត្តក្រុមហ៊ុនយកបានផ្តាច់មុខទៀត ដូច្នេះអាជីវករទិញជ្រូកកាប់សាច់លក់បានជួបប្រទះនិងការឡើងថ្លៃសាច់ជ្រូក ដោយជ្រូករស់ក្នុង១គីឡូក្រាមតំលៃ១៨០០០៛ និងលក់សាច់ជ្រូកអោយអាជីវករលក់សាច់១គីឡូក្រាមតំលៃជាង២០០០០៛ ហើយការលក់សាច់ជ្រូកអោយប្រជាពលរដ្ឋក្នុង១គីឡូក្រាមតំលៃ២៤០០០៛ ជាហេតុអាជីវករលក់សាច់ជ្រូករាល់ថ្ងៃនេះមិនបានចំណេញទេគឺលក់ដើម្បីរក្សាម៉ូយតែប៉ុណ្ណោះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង