Yearendyearend1140x150
Img 0571

ក្រសួងពាណិជ្ជកម្មកំពុងសិក្សារៀបចំចុះម៉ាកបញ្ជីលើមុខទំនិញជាង១០មុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
បង្កងតាកែវ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានកំពុងសិក្សាប្រមូលព័ត៌មាន និងរៀបចំចុះបញ្ជីម៉ាកលើមុខទំនិញចំនួន១៦មុខបន្ថែមទៀត។នេះបើយោងតាមរបាយការណ៍៥ឆ្នាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ទំនិញទាំងជាង១០មុខនោះមានដូចជា៖ ទឹកត្រីកំពត-កែប, បង្កងតាកែវ, អំបិល និង ផ្កាអំបិលកំពត-កែប, ក្ដាមថ្មកោះកុង, ចម្លាក់ប្រាក់ ស្ពាន់ខេត្តកណ្តាល, ក្រូចពោធិ៍សាត់, ដូងខ្ទះបាត់ដំបង, នំបញ្ចុកសៀមរាប, ស្មនឆ្នាំងដី-ខេត្តកំពង់ឆ្នាំង, ពងទាកូនស្រែរនោង-ខេត្តតាកែវ, សូត្រភ្នំស្រុក, អង្ករស្មាច់ស្វាយរៀង, ធុរេនកំពត, ធុរេនសំឡូត, មៀនប៉ៃលិន និង អង្ករនាងអំ។

បើតាមក្រសួងពាណិជ្ជកម្ម កន្លងមកកម្ពុជាមានទំនិញដែលបានចុះបញ្ជី និងសម្ភោធដាក់ឱ្យប្រើប្រាស់នូវម៉ាកសមូហភាពរួចមកហើយ ដែលមានដូចជា៖ គុយទាវភ្នំពេញ, អំបុកកំពង់ធំ, អង្ករព្រះវិហារ។ ជាមួយគ្នានេះ ក្រសួងក៏កំពុងរៀបចំចុះបញ្ជីម៉ាកសមូហភាពលើមុខទំនិញថ្មីៗបន្ថែមទៀតដូចជា៖ ចម្លាក់ប្រាក់ ស្ពាន់ខេត្តកណ្តាល, ក្រូចពោធិ៍សាត់, ដូងខ្ទះបាត់ដំបង និង នំបញ្ចុកសៀមរាប។

គួរបញ្ជាក់ថា ទំនិញរបស់កម្ពុជាដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមានដូចជា៖ ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ប្រហុកសៀមរាប, បង្គាក្រៀមកោះកុង, បង្គាក្រៀមកំពង់សោម និង ទឹកឃ្មុំព្រៃមណ្ឌលគិរី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង