Yearendyearend1140x150

អ៊ីស្រាអែលព្រមានរុស្សីអំពី "ផលវិបាក"ជុំវិញការបិទទីភ្នាក់ងារជ្វីហ្វ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២

ក្រុងហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានព្រមានរុស្សីថា ការបិទទីភ្នាក់ងារជ្វីហ្វនៅក្នុងប្រទេសរុស្ស៊ីនឹងធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរុស្ស៊ី-អ៊ីស្រាអែល។ អង្គការរដ្ឋាភិបាលពាក់កណ្តាលអ៊ីស្រាអែល ដែលជំរុញការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិជ្វីហ្វទៅកាន់ប្រទេសអ៊ីស្រាអែល ត្រូវបានក្រសួងយុត្តិធម៌របស់រុស្ស៊ី កំណត់គោលដៅលើការចោទប្រកាន់ថាបានបំពានច្បាប់ក្នុងស្រុក។

នាយករដ្ឋមន្ត្រី Lapid បាននិយាយនៅក្នុងកិច្ចប្រជុំថា ទំនាក់ទំនងជាមួយរុស្ស៊ីមានសារៈសំខាន់ចំពោះអ៊ីស្រាអែល។ សហគមន៍ជ្វីហ្វនៅក្នុងប្រទេសរុស្ស៊ីមានទំហំធំ និងមានសារៈសំខាន់ ហើយកើតឡើងនៅក្នុងរាល់ការពិភាក្សាការទូតជាមួយរដ្ឋបាលនៅទីក្រុងមូស្គូ។ កាលពីដើមសប្តាហ៍នេះ តុលាការក្រុងមូស្គូបាននិយាយថា ខ្លួនបានទទួលសំណើផ្លូវការពីក្រសួងយុត្តិធម៌ ដើម្បីរំលាយសាខារបស់ទីភ្នាក់ងារជ្វីហ្វប្រចាំប្រទេសរុស្សី។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា អង្គការរដ្ឋាភិបាលពាក់កណ្តាលបានទទួលការព្រមានពីក្រសួងកាលពីដើមខែនេះ ជុំវិញការបំពានច្បាប់ទាក់ទងនឹងការផ្ទុកទិន្នន័យ និងការការពារ។ឆ្លើយតបទៅនឹងស្ថានភាពជុំវិញអង្គការរដ្ឋាភិបាលពាក់កណ្តាលនេះ អ៊ីស្រាអែលបានសម្តែងការត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនគណៈប្រតិភូការទូតទៅកាន់ប្រទេសរុស្ស៊ីភ្លាមៗ ដើម្បី "ធានាការបន្ត" នៃសកម្មភាពរបស់ក្រុមនៅក្នុងប្រទេស។ ការត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាត្រូវបានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យ ដោយការិយាល័យនាយករដ្ឋមន្ត្រីបញ្ជាក់ថា គណៈប្រតិភូនឹងត្រៀមខ្លួនសម្រាប់ដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូភ្លាមៗនៅពេលដែល "វាទទួលបានការយល់ព្រមពីរុស្ស៊ីសម្រាប់កិច្ចចរចា"។

គួរបញ្ជាក់ថាទីភ្នាក់ងារជ្វីហ្វដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩២០ ជាលើកដំបូងបានជួយក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជាតិជ្វីហ្វទៅកាន់ទឹកដីប៉ាឡេស្ទីន និងទៅកាន់រដ្ឋអ៊ីស្រាអែលនៅពេលក្រោយ។ នៅក្នុងប្រទេសរុស្ស៊ី អង្គការនេះរក្សាបណ្តាញដ៏ធំមួយដោយមានមន្ត្រី និងដៃគូប្រតិបត្តិការនៅទីក្រុងមូស្គូ សាំងពេទឺប៊ឺគ និងទីក្រុងធំៗផ្សេងទៀតនៅទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង