Yearendyearend1140x150

អ្នកជំនួញជនជាតិចិនមួយរូបប្រាប់ពី«ឱកាសវិនិយោគ»នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 លោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុន សាន់វ៉ាគ្រុប 

ភ្នំពេញ៖ លោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុន សាន់វ៉ាគ្រុប ដែលជាក្រុមហ៊ុនបណ្ដុំទៅដោយវិស័យអចលនទ្រព្យធំៗនៅលើពិភពលោក សម្រាប់កម្ពុជា គាត់គឺជាវិនិយោគិនជនជាតិចិន ដែលបានបោះទុនវិនិយោគរាប់សិនលានដុល្លារក្នុងប្រទេសកម្ពុជាអស់រយៈពេល៣០ឆ្នាំ។ ថ្មីៗនេះ លោកបណ្ឌិតបានសម្ពោធគម្រោងអចលនទ្រព្យសាន់វ៉ាភឺល ដែលជាគម្រោងអចលនទ្រព្យចុងក្រោយរបស់ខ្លួននៅទីក្រុងភ្នំពេញជាមួយនិងកាវិនិយោគទឹកប្រាក់សរុបចំនួន ១,៥ពាន់លានដុល្លា នៅលើផ្ទៃដី ៤៦០,០០០.ម៉ែត្រការ៉េ។ មូលហេតុដែលលោកបណ្ឌិតវិនិយោគនៅកម្ពុជា ដោយសារតែលោកបណ្ឌិតមានភាពជឿជាក់លើស្ថានភាពនយោបាយ និងច្បាប់វិនិយោគនៅកម្ពុជា។

លោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុន សាន់វ៉ាគ្រុប បានមានប្រសាសន៍ថា ក្នុងនាមលោកបណ្ឌិតជាអ្នកវិនិយោគមួយរូបនៅកម្ពុជា កត្តាដែលធ្វើឱ្យលោកបណ្ឌិតមានភាពជឿជាក់ក្នុងការចំណាយថវិកាផ្ទាល់ខ្លួនលើការវិនិយោគនៅប្រទេសកម្ពុជាគឺមានច្រើនដូចជា កម្ពុជាជាប្រទេសមួយដែលមានច្បាប់វិន័យត្រឹមត្រូវ ហើយច្បាប់បច្ចុប្បន្ននេះគឺមានភាពល្អប្រសើរជាងមុនឆ្ងាយ ដែលអាចការពារអ្នកវិនិយោគជាជនជាតិបរទេសដូចជាលោកបណ្ឌិតបាន ហើយជាពិសេសកម្ពុជាមានលក្ខខណ្ឌនយោបាយល្អ។

ហេតុមួយទៀតគឺ កាលមុនគ្រាកូវីដ-១៩មានវិនិយោគិនបរទេសជាច្រើនដែលមកវិនិយោគនៅកម្ពុជា ប៉ុន្តែចាត់តាំងពីកូវីដ-១៩មានវត្ដមាននៅកម្ពុជាបានធ្វើឱ្យធ្លាក់ចុះចំនួនវិនិយោគិនបរទេសដែលមកវិនិយោគនៅកម្ពុជា។ ទោះជាយ៉ាងណា ក៏ក្រុមហ៊ុនសាន់វ៉ានៅតែមានស្ថិរភាពថវិកា ដូចនេះក្រុមហ៊ុនយើងគឺមិនមានការភ័យខ្លាចទាំងអស់។

លោកបណ្ឌិតបន្ថែមថា ចំពោះដៃគូទំនាក់ទនងក្នុងការវិនិយោគជាមួយក្រុមហ៊ុនសាន់វ៉ាគឺមានច្រើនដូចជាអាមេរិក កាណាដា អូស្រ្តាលី និងបណ្ដាប្រទេសផ្សេងៗទៀតនៅអឺរ៉ុប ប៉ុន្តែដៃគូវិនិយោគទាំងនេះគឺកំពុងស្ថិតក្នុងការសិក្សាលើគម្រោង ក៏ដូចជាដំណើរការនៃការសាងសង់អគាររបស់ក្រុមហ៊ុនសាន់វ៉ា ហើយវិនិយោគិនបរទេសទាំងនេះនឹងមកវិនិយៅកនៅកម្ពុជាតាមរយៈលោកបណ្ឌិតផ្ទាល់ បន្ទាប់ពីបញ្ចប់ការសិក្សាជាមួយក្រុមហ៊ុន។

ជាមួយគ្នានេះ ក្នុងនាមលោកបណ្ឌិតជាអ្នកវិនិយោគមួយរូបនៅកម្ពុជា លោកបណ្ឌិតក៏បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យបន្ធូរបន្ថយពន្ធទាំងពន្ធលើការនាំចូលនិងនាំចេញ ឬការសាងសង់ផ្សេងៗ ហើយជាពិសេសគឺចង់ឱ្យការធ្វើដំណើរចេញ-ចូលកម្ពុជាកាន់តែមានភាពងាយស្រួល ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យកាន់តែច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង