Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា ឈ្នះពាន Best Managed Bank ឆ្នាំ២០២២ ពី The Asian Banker Leadership Achievement Award

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មឈានមុខមួយក្នុងប្រទេសកម្ពុជា បានទទួលនូវពានរង្វាន់ “Best Managed Bank” នៅកម្មវិធីតាមប្រព័ន្ធអនឡាញរបស់ The Asian Banker កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២។ លោក Raymond Sia នាយកប្រតិបត្តិ របស់ធនាគារ កាណាឌីយ៉ា ក៏បានទទួលនូវពានរង្វាន់ CEO Leadership Achievement Award ឆ្នាំ២០២២ ផងដែរ។

ពានរង្វាន់ The Asian Banker’s Leadership Achievement Award គឺជាពានរង្វាន់មួយដែលមានកិត្តិនាមនិងកិត្យានុភាពដ៏ល្បីល្បាញមួយ នៅក្នុងវិស័យហិរញ្ញវត្ថុ នៅទូទាំងតំបន់

អាស៊ីប៉ាស៊ីហ្វិក តំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក ដែលបានផ្តល់ទៅកាន់ធនាគារឆ្នើមនិងរឹងមាំក្នុងរយៈពេល៣ឆ្នាំម្តង។ ពានរង្វាន់ Leadership Achievement Awards ជាសក្ខីភាពមួយបង្ហាញការទទួលស្គាល់ពីសក្តានុភាពនៃធនាគារ កាណាឌីយ៉ា ក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

ក្នុងនាមជាធនាគារដ៏លេចធ្លោ និងបម្រើអតិថិជនជាង៣០ឆ្នាំមក ធនាគារ កាណាឌីយ៉ា នៅតែបន្តមាននវានុវត្តន៍ចំពោះផលិតផលនិងសេវាកម្មរបស់ខ្លួនឱ្យសមស្របទៅនឹងតម្រូវការរបស់អតិថិជនរបស់ខ្លួន។ ធនាគារនៅតែប្តេជ្ញា និងយកចិត្តទុកដាក់ដើម្បីបន្តជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តទៅកាន់អតិថិជន ក្រុមហ៊ុនសាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម ដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថលភាវូបនីយកម្ម ដើម្បីពង្រឹងនូវការសេវាកម្មទៅកាន់អតិថិជន។

ក្នុងពេលរួមគ្នានេះផងដែរ ក្រុមប្រឹក្សារបស់ The Asian Banker បានប្រគល់នូវពានរង្វាន់ The Best CEO ទៅកាន់លោក Raymond Sia ក្នុង ការរួមចំណែក, សមិទ្ធិផល, និងយុទ្ធសាស្ត្រដ៏ឈ្លាវៃរបស់លោក ក្នុងការដឹកនាំធនាគារ កាណាឌីយ៉ា បន្តនៅតែជាធនាគារដែលនាំមុខគេមួយនៅប្រទេសកម្ពុជា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

លោក Raymond បានបង្ហាញភាពសោមន្សរីករាយចំពោះ The Asian Banker សម្រាប់កិត្តិយសនេះ។ លោកបានមានប្រសាសន៍ថា “សមិទ្ធិផលទាំងនេះ អាចកើតឡើងបានដោយសារតែការទុកចិត្ត និងគាំទ្រដ៏មានតម្លៃពីអតិថិជន បុគ្គលិក និងគណៈគ្រប់គ្រងដ៏រឹងមាំរបស់យើង”។

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១ ហើយ ថ្មីៗនេះផងដែរ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For”។

គិតត្រឹមថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៣ ទូរ ATM និង CRM ចំនួន៣៧២ ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: https://www.canadiabank.com.kh/ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង