Yearendyearend1140x150

ជប៉ុនកូរ៉េផ្តល់ប្រាក់ឈ្នួលដល់កម្មករវៀតណាមរហូតដល់១៤០០ទៅ១.៨០០ដុល្លារក្នុងមួយខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពលករ​វៀតណាម​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ហាណូយ​ដែល​ពួក​គេ​ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​ការ​នៅ​កូរ៉េ​ខាង​ត្បូង​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២២

វៀតណាម៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងចំណោមទីផ្សារដែលទទួលពលករវៀតណាមភាគច្រើនដែលមានប្រាក់ចំណូលខ្ពស់បំផុតប្រហែល $១,៤០០ និង $១,៨០០ ក្នុងមួយខែ។ បច្ចុប្បន្ននេះ ជនជាតិវៀតណាមជាង ៦០០,០០០ នាក់កំពុងធ្វើការលើកិច្ចសន្យានៅក្នុងប្រទេស និងដែនដីចំនួន ៥០ដែលមានជាង ៩០ ភាគរយនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់។

បើតាមលោកលោក Nguyen Nhu Tuan អនុប្រធានទីភ្នាក់ងារឃោសនារបស់នាយកដ្ឋានបាននិយាយថា វៀតណាមបានចាប់ផ្តើមបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩២ ហើយរហូតមកដល់បច្ចុប្បន្នមានជនជាតិវៀតណាមប្រហែល ៣៥០,០០០នាក់ត្រូវបានជួលឲ្យទៅធ្វើការនៅទីនោះ។ លោកបន្តថា ក្នុងករណីភាគច្រើន កម្មករជាធម្មតាធ្វើការពី ៣ ទៅ ៥ ឆ្នាំដោយប្រាក់ចំណូលជាមធ្យម ១,២០០-១,៤០០ដុល្លារក្នុងមួយខែ។ ពលករចំណាកស្រុកក្នុងប្រទេសកូរ៉េខាងត្បូងរកចំណូលបានពី ១,៤០០-១,៨០០ ដុល្លារក្នុងមួយខែ ដោយមាន ៩០ ភាគរយត្រូវបានជ្រើសរើសពីប្រព័ន្ធអនុញ្ញាតការងារ (EPS) ដែលជាការធ្វើចំណាកស្រុកបណ្តោះអាសន្នដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូងដែលបានចាប់ផ្តើមនៅឆ្នាំ ២០០៤ ។

លោក Tuan បានសង្គត់ធ្ងន់ថា "ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ឥឡូវនេះទាំងអស់ប្រឈមមុខនឹងនិន្នាការចំនួនប្រជាជនវ័យចំណាស់ច្រើនរហូតដល់ខ្វះកម្លាំងក្មេងៗសម្រាប់ធ្វើការធ្ងន់ក្នុងប្រទេស ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ទិសដៅទាំងនោះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ការនាំពលបន្ថែមពីវៀតណាម" ។

គួរបញ្ជាក់ថាប្រទេសជប៉ុននាំមុខគេជាមួយពលករក្រៅស្រុកប្រមាណ ២៥០,០០០នាក់ បន្ទាប់មកតៃវ៉ាន់មាន ២៣០,០០០ និងកូរ៉េខាងត្បូងមាន ៤០,០០០នាក់ ដោយត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្ររបស់នាយកដ្ឋានការងារក្រៅប្រទេសដែលជាអង្គភាពនៃក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង