Yearendyearend1140x150

ក្រុមសិទ្ធិមនុស្សអន្តរជាតិស្រីលង្កាអំពាវនាវកុំឱ្យប្រើកម្លាំងលើបាតុករ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កូឡុំបូ៖ ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយកំពុងជំរុញឱ្យប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កាបញ្ជាភ្លាមៗឱ្យកងកម្លាំងសន្តិសុខបញ្ឈប់ការប្រើប្រាស់កម្លាំងខុសច្បាប់ទាំងអស់ប្រឆាំងនឹងក្រុមបាតុករដែលបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេលជាច្រើនខែជុំវិញការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស។

បើតាមមន្រ្តីស្រីលង្កាបានឲ្យដឹងថាមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីថ្មីលោក Ranil Wickremesinghe បានស្បថនៅថ្ងៃព្រហស្បតិ៍ ទាហានប្រដាប់អាវុធរាប់រយនាក់បានវាយឆ្មក់ជំរុំតវ៉ាមួយនៅខាងក្រៅការិយាល័យប្រធានាធិបតីនៅព្រឹកព្រលឹមថ្ងៃសុក្រ ដោយបានវាយប្រហារលើបាតុករដោយដំបងនៅក្នុងចលនាមួយដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា នេះគឺសញ្ញាគ្រោះថ្នាក់ហើយនឹងបង្កឲ្យបាតុករខឹងសម្បារហើយមិនបញ្ឈប់បាតុកម្មឡើយ។

បន្ថែមពីនេះអ្នកកាសែតពីរនាក់ និងមេធាវីពីរនាក់ក៏ត្រូវទាហានវាយប្រហារក្នុងការបង្ក្រាបដែរ កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស១១នាក់ក្នុងនោះមានអ្នកតវ៉ា និងមេធាវី។

លោកស្រី Meenakshi Ganguly នាយកអាស៊ីខាងត្បូងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ថា "វិធានការចាំបាច់ជាបន្ទាន់ដើម្បីដោះស្រាយតម្រូវការសេដ្ឋកិច្ចរបស់ប្រជាជនស្រីលង្កាទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិជាមូលដ្ឋាន" ។ លោកស្រីបានបន្ថែមថា “ដៃគូអន្តរជាតិរបស់ប្រទេសស្រីលង្កាគួរតែព្រមានខ្លាំងៗ និងច្បាស់ថាពួកគេមិនអាចគាំទ្ររដ្ឋបាលដែលជាន់ឈ្លីសិទ្ធិរបស់ប្រជាជនរបស់ខ្លួនបានទេ”។

ប្រធានាធិបតីថ្មី លោកWickremesinghe ដែលពីមុនធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីប្រាំមួយដងបានស្បថចូលកាន់តំណែងជាប្រធានាធិបតីមួយសប្តាហ៍បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់គឺ Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីក្រុមអ្នកតវ៉ាបានសម្រុកចូលលំនៅដ្ឋានរបស់គាត់។ ក្រោយមក Rajapaksa បានលាលែងពីតំណែង ខណៈនិរទេសខ្លួននៅសិង្ហបុរី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង