Yearendyearend1140x150
Img 0571

លោកជំទាវ ឱ វណ្ណឌីន៖ពុំមានករណីជនជាតិនីហ្សេរីយ៉ាកើតអ៊ុតស្វាចូលមកកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី ២៣ កក្កដានេះ បានបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ា មានជំងឺអ៊ុតស្វា ហើយបានបាត់ខ្លួនពីប្រទេសថៃ ពុំទាន់មានរបាយការណ៍ណាមួយថា បានចូលមកទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឡើយនៅឡើយទេ។

យោងតាមទំព័រtwitter លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានអំពីជនជាតិនីហ្សេរីយ៉ា ដែលត្រូវបានអាជ្ញាធរសុខាភិបាលថៃ ពិនិត្យឃើញថា មានផ្ទុកជំងឺអុតស្វាយ បានចូលមកប្រទេសកម្ពុជានៅឡើយទេ។លោកជំទាវថា ក្រសួងសុខាភិបាល កំពុងស្វែងរកយ៉ាងសកម្ម និងដាក់វិធានការចាំបាច់ទាំងអស់ចំពោះបញ្ហានេះ។ ព័ត៌មានថ្មីណាមួយអាចត្រូវបានធ្វើបច្ចុប្បន្នភាព។

គួរបញ្ជាក់ថា អភិបាលខេត្តព្រះសីហនុ​ លោក​ គួច​ ចំរើន​ ​បានប្រកាសថា បុរសជនជាតិនីហ្សេរីយ៉ា​ ម្នាក់ដែលកើតជំងឺអ៊ុតស្វា​ បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ​ ចូលមកកាន់ខេត្តព្រះសីហនុ។លោកបានអំពាវនាវនិងណែនាំបន្ទាន់ទៅគ្រប់អាជ្ញាធរមានសមត្ថកិច្ចក្នុងភូមិសាស្ត្រខេត្តនិងតាមព្រំដែនត្រូវ យកចិត្តទុកដាក់ស្រាវជ្រាវរកមុខជនបរទេសម្នាក់ដែលកើតជំងឺអ៊ុតស្វាយធំ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង