Yearendyearend1140x150

កម្ពុជាចាត់ទុកការដាក់កម្ពុជាក្នុងបញ្ជីនៃការជួញដូរមនុស្សជារឿងអយុត្តិធម៌

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានសម្តែងការខកចិត្តចំពោះការទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកទី៣ ក្នុងការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សពីសំណាក់ក្រសួងការបរទេសអាម៉េរិច គឺជារឿងអយុត្តិធម៌សម្រាប់កម្ពុជា។

សម្រាប់លោកស្រី ផ្ទាល់យល់ថាជារឿងដែលខកចិត្ត ដែលការវាយតម្លៃវាខុសពីការរំពឹងទុក ព្រោះទាំងរដ្ឋាភិបាល ដៃគូ ជាតិ អន្តរជាតិបានដឹងច្បាស់អំពីកិច្ចខំប្រឹងប្រែងរួមគ្នាក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទទួលលទ្ធផលជាច្រើន ក្នុងឆ្នាំកន្លងទៅ ។

លោកស្រី បញ្ជាក់ថា ក្នុងនាមជាដៃគូសហការដែលបាន ប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស កម្ពុជាតែងសង្ឃឹមថា កម្ពុជាមានដៃគូល្អ ជាមួយប្រទេសដែលមានឆន្ទៈ ក្នុងការលុបបំបាត់អំពើជួញដូរមនុស្សពីក្នុងពិភពលោក។

ដូច្នេះចំណាត់ថ្នាក់នេះ ជាការទទួលខុសត្រូវរួម មិនអាចប្រកែកបាន ។ ការដាក់ចំណាត់ថ្នាក់លេខ៣ ស្មើនឹងកម្ពុជា មិនបានធ្វើអីសោះ តែជារឿងមិនពិត ហើយនាំដល់ការដាក់ទណ្ឌកម្មថែមទៀត គឺជារឿងអយុត្តិធ៌ម មិនអាចទទួលយកបាន ។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស កាលពីថ្ងៃទី១៩ កក្កដា បានដាក់ប្រទេសវៀតណាម កម្ពុជា ប្រ៊ុយណេ និងម៉ាកាវ ក្នុងបញ្ជីខ្មៅជួញដូរមនុស្ស ដោយរាប់ប្រទេសម៉ាឡេស៊ីផងដែរ ដោយចោទប្រកាន់ថា ប្រទេសទាំងនេះ មិនប្រឹងប្រែងក្នុងការបញ្ឈប់ការងារផ្លូវភេទដោយបង្ខំ ឬជួយពលករចំណាកស្រុក។

លោកស្រី Kari Johnstone មន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេសទទួលបន្ទុកប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្សបាននិយាយថា រដ្ឋាភិបាលអាស៊ីជាច្រើនត្រូវបានទម្លាក់ដំណែងដោយសារ ពួកគេធ្លាប់ ស្ថិតនៅក្នុងបញ្ជីឃ្លាំមើលកាលពីមុន ហើយមិនបានបង្ហាញពីសកម្មភាព ដែលបញ្ឍប់ការជួញដូរមនុស្ស នោះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង