Yearendyearend1140x150

ជំនន់ទឹកភ្លៀងកំពុងវាយប្រហារក្រុងបាងកក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ ភ្លៀងធ្លាក់ខ្លាំងជាប់គ្នាប៉ុន្មានថ្ងៃបានជន់លិចតំបន់មួយចំនួនក្នុងទីក្រុងបាងកក ដោយកម្ពស់ទឹកលោតដល់ ១.៦០មីលីម៉ែត្រ ដែលបណ្តាលឲ្យប្រពលរដ្ឋថៃមានការខឹងសម្បានឹងមិនពេញចិត្តការដឹកនាំរបស់អភិបាលក្រុងបាងកកឡើយព្រោះតែមិនអាចទប់ស្កាត់ការជនលិចក្រុងបាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation Thailand។

អភិបាលក្រុងថៃលោក Chadchart បានអៈអាងថា ផ្លូវជាច្រើនក្នុងទីក្រុងត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលអូសបន្លាយជាច្រើនម៉ោង។លោក Chadchart បានទទួលស្គាល់ថា វាជាភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតអភិបាលក្រុងកាលពីថ្ងៃទី ២២ឧសភា។ លោកបានសុំទោសដែលមិនបានចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីដោះស្រាយទឹកជំនន់ដែលកំពុងរីករាលដាល។

អភិបាលក្រុងបន្ថែមថា ភ្លៀងធ្លាក់រហូតដល់ ១៦០មីលីម៉ែត្រនៅទីក្រុងបាងកកកាលពីយប់ថ្ងៃពុធ ដែលបណ្តាលឱ្យផ្លូវទឹក ជាពិសេស ផ្លូវ Klong Lat Phrao, Klong Saen Saep, Klong Tan និង Klong Phra Khanong កើនឡើងយ៉ាងឆាប់រហ័ស។ សំរាមតាមផ្ទះដែលរង់ចាំប្រមូលបានស្ទះបំពង់បង្ហូរ។

ក្រុមអ្នកសង្កេតការណ៍បានព្រមានលោក Chadchart ថាទឹកជំនន់អាចបំផ្លាញប្រជាប្រិយភាពរបស់គាត់ ប្រសិនបើបញ្ហាមិនត្រូវបានគេមើលឃើញថាត្រូវបានដោះស្រាយភ្លាមៗ ឬគ្រប់គ្រាន់។

សកម្មជនបក្សប្រឆាំងលោក Srisuwan Janya បាននិយាយឌឺដង លោក Chadchart ថាលោកកំពុងតែខ្វះសមត្ថភាពក្នុងការដោះស្រាយបញ្ហាទឹកជំនន់ហើយថែមទាំងកំពុងតែលក់ប្រជាប្រិយភាពរបស់ខ្លួនដោយសារតែមិនអាចនឹងរកវិធានការដោះស្រាយបញ្ហាទឹកជំនន់លិចក្រុងបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង