Yearendyearend1140x150

ជំនន់ទឹកភ្លៀងរំខានដល់របររកស៊ីរបស់ពលរដ្ឋមួយចំនួនក្នុងទីក្រុងភ្នំពេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លូទឹកស្អុយតាមបណ្តោយផ្លូវវេងស្រេង/ រូបភាព៖ កូ រដ្ឋា

ភ្នំពេញ៖ ជំនន់ទឹកភ្លៀងកំពុងបន្តវាយលុកអាជីវករមួយចំនួនធំក្នុងភ្នំពេញ ដោយភ្លៀងបានបង្កទៅជាទឹកជន់ស្ទះលូ ហើយទឹកមួយចំនួនទៀតក៏បានរំខានដល់ការរកស៊ីរបស់ពលរដ្ឋខ្មែរមិនត្រឹមតែប៉ុណ្ណោះទឹកក៏បានហៀរហូរចូលផ្ទះពលរដ្ឋ បង្កទៅជាហានិភ័យដល់បងប្អូនមួយចំនួនធំដែលកំពុងតែរស់នៅតំបន់លិចទឹកផងដែរ។ ស្របពេលដែលភ្លៀងកំពុងតែបង្កជាបញ្ហាចាក់ស្រេះពលរដ្ឋក្នុងតំបន់មួយចំនួនក៏បានត្អូញត្អែលជាខ្លាំងហើយសុំឲ្យសមត្ថកិច្ចនឹងមន្រ្តីពាក់ព័ន្ធមេត្តាជួយដោះស្រាយបញ្ហាស្ទះលូ ស្ទះផ្លូវ នឹងភ្លៀងលិចមិនងាយស្រកទៅវិញ។

ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ លោក ភក្តី អាជីវករដែលចាប់របរជាអ្នកលក់ទូរស័ព្ទក្នុងផ្សារឃ្លាំងរំសែវថ្មីសែនសុខថ្មីបានឲ្យដឹងថាមេឃភ្លៀងខ្លាំងកំពុងជាបញ្ហាជាធំដល់មុខរបររបស់គាត់ ភ្លៀងបណ្តាលឲ្យគាត់ដាច់ម៉ូយមកមើលទូរស័ព្ទ ហើយរំខានដល់លោកជាខ្លាំងជាពិសេសគឺលិចទឹកតែម្តងនៅខាង អេអន។ អាជីវកររូបនេះបន្តថា ភ្លៀងច្រើនម៉ោងបានបង្កទៅជាទឹកជនលិចតាមផ្លូវដោយកម្ពស់ទឹកលោតទៅដល់ស្ទើតែត្រឹមជង្គង់ ហើយល្ងាចឡើងទឹកនេះទៀតសោតក៏បានបង្កទៅជាបញ្ហាឲ្យទឹកចូលម៉ាស៊ីនម៉ូតូរបស់លោកផងដែរ ដែលបង្ខំចិត្តលោកឲ្យចំណាយថវិកាផ្ទាល់ខ្លួនជួសជុលយាន្តជំនិះរបស់លោកបន្ថែមទៀត។ លោកបន្ថែមថាភ្លៀងចំណាយពេលយូរបំផុត ៣ ៤ ម៉ោងទើបទឹកវាស្រកចុះទៅវិញ ទោះបីជាទឹកស្រកទៅវិញក្តីក៏ផ្លូវបានប្រែក្លាយទៅជាបែកភក់ បែកមាំពិបាកធ្វើដំណើរហើយបណ្តាលឲ្យប្រលាក់យាន្តជំនិះរបស់អ្នកធ្វើដំណើរថែមទៀតផង។

បើតាមអ្នកស្រី ស្រីនាង មកពីខេត្តស្វាយរៀងចាប់របរជាអ្នកលក់ទឹកអំពៅនាផ្លូវ ២០០៤បានអៈអាងថាភ្លៀងច្រើនម៉ោងជាប់គ្នាបានបង្កទៅជាទឹកជន់លើផ្លូវ២០០៤ទឹកឡើងរហូតដល់ត្រឹមជង្គង់ ហើយយាន្តជំនិះរបស់បងប្អូនធ្វើដំណើរតាមផ្លូវនេះទៀតសោតបានខូច មានអ្នកខ្លះចុះបណ្តើរ ហើយមួយចំនួនរអ៊ូរទាំដល់ថ្នាក់ជេទាំងភ្លៀងទៀតផង។ អាជីវកររូបនេះបន្ថែមថា ភ្លៀងធំរាល់ដងប៉ះពាល់របរលោកស្រីជាខ្លាំងដោយពុំមានភ្លៀវចូលទិញទឹកអ៊ំពៅរឺទំនិញរបស់លោកស្រីឡើយ មិនត្រឹមតែប៉ុណ្ណោះមានភ្ញៀវមួយចំនួនជិះលឿងសាចទឹកដល់អ្នកស្រីថែមទៀតផង។ អាជីវកររូបនេះសង្គត់ធ្ងន់ថាជាទូទៅភ្លៀងស្រកទៅវិញត្រឹមរយះពេល១ម៉ោង ទៅ ២ម៉ោងបន្ទាប់ពីភ្លៀង តែផ្លូវចាប់ផ្តើមកង្វក់ហើយសុទ្ធកាកសំណល់លូ។

ចំណែកអ្នកស្រី វីន ជាអ្នកខេត្តតាកែវដែលមានរបរលក់អីវ៉ាន់តាមផ្លូវនៅលូ៥បានឲ្យដឹងថាមេឃភ្លៀងខ្លាំងម្តងៗតំបន់អ្នកស្រីមិនសូវជាប្រឈមជាមួយការលិចទឹកប៉ុន្មានទេ ដោយសារតែម្តុំលូ៥មានលូច្រើនដូចច្នេះភ្លៀងម្តងៗជាទូទៅត្រឹមតែ១ម៉ោងអីគឺស្រកទៅវិញអស់ដូចធម្មតា។ អ្នកស្រីបន្ថែមថាទោះបីជាភ្លៀងស្រកទៅវិញលឿនក្តីក៏ផ្លូវនៅម្តុំលូ៥នឹងវ៉េងស្រេងមានការកកស្ទះជាខ្លាំងហើយអ្នកធ្វើដំណើរមួយចំនួនរអ៊ូថាផ្លូវតូច ពិបាកក្នុងការធ្វើដំណើរហើយប្រសិនបើមានឡានធំទៀតគឺកាន់តែកកស្ទះជាខ្លាំង។

អ្នកស្រីសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនិងជួយសម្រួលផ្លូវជាពិសេសនាពេលភ្លៀងរាំងទៅវិញមានការកកស្ទះជាខ្លាំង។

ពលរដ្ឋដែលរងផលប៉ះពាលដោយសារតែជំនន់ទឹកភ្លៀងក៏បានអំពាវនាវឲ្យសមត្ថកិច្ចនឹងរាជរដ្ឋាភិបាលមេត្តាពិចារណាឡើងវិញពីការធ្វើលូហើយនឹងផ្លូវមេត្តាជួយធ្វើឲ្យជាប់កុំធ្វើហើយខូចធ្វើម្តងទៀត អាជីវករក៏ស្នើឲ្យរដ្ឋាភិបាលមេត្តាកុំបន្តលុបបឹងទៀតដោយសារតែពេលភ្លៀងខ្លាំងគឺបានបឹងនេះហើយជាអ្នកជួយទប់ទឹកកុំឲ្យជន់លិចចុះបើលុបអស់ទឹកមានកន្លែងណាត្រូវហូរទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង