Yearendyearend1140x150

ក្រុមហ៊ុន សាន់វ៉ា គ្រុប សម្ភោធគម្រោង«សាន់វ៉ាភឺលភ្នំពេញ»តម្លៃ១,៥ពាន់លានដុល្លា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមហ៊ុន សាន់វ៉ា គ្រុប នៅថ្ងៃទី ២១ កក្កដានេះ ប្រកាសបើកសម្ភោធដំណើរការគម្រោង«សាន់វ៉ាភឺល»ដែលជាគម្រោងអចលនទ្រព្យចុងក្រោយរបស់ខ្លួននៅទីក្រុងភ្នំពេញជាមួយ និង កាវិនិយោគទឹកប្រាក់សរុបចំនួន ១,៥ ពាន់លានដុល្លា នៅលើផ្ទៃដី៤៦០,០០០.ម៉ែត្រការ៉េ។បន្ទាប់ពីការសាងសង់រួច ក្រុនហ៊ុនរំពឹងថានិងក្លាយទៅជាមុខមាត់ថ្មីនៃរាជធានីភ្នំពេញ និង ជានិមិត្តសញ្ញាថ្មីនៃជីវភាពរស់នៅប្រកបដោយវិសាលភាពខ្ពស់របស់កម្ពុជា។

ក្នុងជំនួបអាហារថ្ងៃត្រង់ លោកបណ្ឌិត ឆយ គុនស៊ុម អគ្គនាយកក្រុមហ៊ុន សាន់វ៉ាគ្រុប និងជាប្រធានសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA) មានប្រសាសន៏ថា “ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍លឿនបំផុតនៃបណ្តាប្រទេសអាស៊ាន ខណៈដែលតំបន់ឈូងសមុទ្រពិសេស ក្វាងទុង ហុងកុង ម៉ាកាវ (GBA) គឺជាតំបន់ដែលមានការអភិវឌ្ឍន៍លឿននៅក្នុងតំបន់របស់ចិនមាន សក្ដានុពលដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត»។

លោកបណ្ឌិត ឆយ គុនស៊ុម “ក្រុមហ៊ុនសាន់វ៉ាគ្រុប

បើតាមលោកបណ្ឌិត ឆយ គុនស៊ុម  “ក្រុមហ៊ុនសាន់វ៉ាគ្រុប បានធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣0 ឆ្នាំមកហើយ។កម្ពុជាប្រៀបដូចជាប្រទេសកំណើតរបស់លោកដោយលោកចាប់ផ្ដើមពីការនាំចេញគ្រឿងសមុទ្ររហូតដល់ការអភិវឌ្ឍអចលនទ្រព្យ។គ្រូសាររបស់លោកបីជំនាន់បានឈជើងនៅក្នុងប្រទេសកម្ពុជា។សម្រាប់គម្រោង សាន់វ៉ាភឺលភ្នំពេញ គឺជាគម្រោងអចលនទ្រព្យប្រណិតចុងក្រោយបំផុតរបស់យើងក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីសរុប ៤៦០,០០០ម៉ែត្រការ៉េ រួមមានសណ្ឋាគារ លំនៅដ្ឋាន ការិយាល័យ និងមជ្ឈមណ្ឌលផ្សារទំនើប ដែលមានតម្លៃគម្រោងសរុបប្រមាណជាង ១,៥ ពាន់លានដុល្លារអាមេរិក។ មានទីតាំងស្ថិតនៅក្នុងសង្កាត់ពាណិជ្ជកម្មសំខាន់ ជាប់មាត់ទន្លេ និងជាប់សួនសម្តេច ហ៊ុន សែន និងកាស៊ីណូណាហ្គាវើល និង បានភ្ជាប់ធម្មជាតិទៅនឹងការរស់នៅ ការងារ និងការកម្សាន្ត ហើយខិតខំបង្កើតស្តង់ដារថ្មីនៃការរស់នៅបែបប្រណីតភាពសម្រាប់អ្នកជួល និងអ្នករស់នៅ។

លោកបណ្ឌិត ឆយ គុនស៊ុម បានថ្លែងថា ប្រព័ន្ធ MRT ដំបូងបង្អស់របស់ប្រទេសកម្ពុជានឹងភ្ជាប់ សាន់វ៉ាភឺលភ្នំពេញ ដោយផ្ទាល់ទៅកាន់អាកាសយានដ្ឋាន មជ្ឈមណ្ឌលរដ្ឋបាលនិងស្រុកជិតខាងផ្សេងទៀត ហើយក្លាយជាចំណុចបង្គោលដែលរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ទាំងអស់សម្រាប់របៀបរស់នៅដ៏ប្រណិត និងភាពងាយស្រួលនៃអាជីវកម្ម។

ជាច្រើនឆ្នាំមកនេះ សាន់វ៉ាគ្រុប បានចូលរួមចំណែកដល់ប្រទេសកម្ពុជាតាមរយៈការសហការជាមួយក្រសួងនានា និងសាកលវិទ្យាល័យ រដ្ឋ លើគំនិតផ្តួចផ្តើមទាក់ទងនឹងសេវាសង្គម និងសាធារណៈ ដូចជាកម្មវិធីសប្បុរសធម៌ និងការផ្លាស់ប្តូរអន្តរជាតិក្នុងវិស័យអប់រំ បច្ចេកវិទ្យា និងវប្បធម៌។​​សាន់វ៉ាគ្រុប មានមជ្ឈមណ្ឌលវប្បធម៌ Jonathan KS Choi នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលត្រូវបានតភ្ជាប់ទៅមជ្ឈមណ្ឌលដូចគ្នានៅប្រទេសវៀតណាម ជប៉ុន បារាំង កាណាដា និងចិន។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង