Yearendyearend1140x150
Img 0571

Morgan Tower & MEDC ព្រឹត្តិការណ៍បង្ហាញម៉ូដដ៏ធំ "ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព" មកដល់ប្រទេសកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
/

កាលពីថ្ងៃទី 16 ខែកក្កដា Morgan Tower នឹងចាំដៃគ្នាជាមួយនិង MEDC ដែលជាគម្រោងសប្បុរសធម៌ម៉ូដប្រកបដោយនិរន្តរភាពនៅកម្ពុជា រួមគ្នារៀបចំឡើងនូវព្រឹត្តការណ៍បង្ហាញម៉ូដមួយឈ្មោះថា [ "ម៉ូដប្រកបដោយនិរន្តរភាព" Sustainable Chic]។ ដោយមានការចូលរួមពីក្រុមអ្នករចនាម៉ូដកម្ពុជាដែលមានទេពកោសល្យ ដែលនឹងនាំគំនិតនិរន្តរភាពនៅក្នុងវប្បធម៌ខ្មែរ សោភ័ណភាពវាយនភណ្ឌបែបប្រពៃណី និងម៉ូដសម្លៀកបំពាក់បែបទាន់សម័យធ្វើការរួមបញ្ជូលគ្នា។ ជាមួយនឹងស្នាដៃសិល្បៈសម្លៀកបំពាក់ដ៏ប្រណិត បាននាំមកនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលដល់ទស្សនិកជន។

លោកបណ្ឌិត Angelika Staude រដ្ឋលេខាធិការទី១ និងជាអនុរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការ ប្រចាំស្ថានទូតអាល្លឺម៉ង់ លោក Zhu Zongwen អគ្គនាយករងនៃក្រុមហ៊ុន Morgan Group ព្រមទាំងសហគ្រិននានា ក្រុមអ្នករចនាម៉ូដ និងអ្នកសរសេរប្លុកម៉ូដជាច្រើនរូបបានអញ្ជើញចូលរួម និងទស្សនាព្រឹត្តិការណ៍លើកនេះ។ បវរកញ្ញាពិភពលោក នឹងលោកស្រី VanBe Toch និង លោកស្រី Sai Fhon ជាជំនួយការកម្មវិធីបង្ហាញម៉ូដធំល្បីៗបានរួមគ្នាថតរូបជាក្រុមជាមួយនឹងភ្ញៀវកិត្តយសជាច្រើន បាននាំមកនូវភាពភ្ញាក់ផ្អើល និងភាពអស្ចារ្យសម្រាប់រាត្រីទីក្រុងភ្នំពេញដ៏ទាន់សម័យ ដ៏លេចធ្លោ និងស្រស់ស្អាតបំផុត!

តារាល្បីៗបង្ហាញភាពស្រស់ស្អាត

ព្រឹត្តការណ៍បង្ហាញម៉ូដលើកនេះ បានបើកសម្ពោធយ៉ាងអធិកអធមនៅ Morgan Tower ។ នាថ្ងៃនោះផងដែរ ក៏មានវត្តមានតារាល្បីៗជាច្រើនបានជួបជុំប្រមូលផ្តុំគ្នានៅទីនោះ។ ហើយតារាល្បីៗ និងភ្ញៀវកិត្តិយសជាច្រើន ក៏ទទួលបានបទពិសោធន៍នៃភាពទាក់ទាញនៃពណ៌ដ៏ឆើតឆាយ និងម៉ូដប្រកបដោយនិរន្តរភាពជាមួយគ្នា។

ពិធីថ្លែងសុន្ទរកថា សារអបអរសាទរពី លោកបណ្ឌិត Angelika Staude រដ្ឋលេខាធិការទី១ និងជាអនុរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការ ប្រចាំស្ថានទូតអាល្លឺម៉ង់

ពិធីថ្លែងសុន្ទរកថាអបអរសាទរ ពី លោក Zhu Zongwen អគ្គនាយករងនៃក្រុមហ៊ុន Morgan Group។

ការបង្ហាញម៉ូត នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

ព្រឹត្តការណ៍បង្ហាញសម្លៀកបំពាក់ បានបង្កើតនូវបទពិសោធន៍មួយដ៏អស្ចារ្យ ។ រចនាបថស្ថាបត្យកម្មដ៏រឹងមាំនៃ Morgan Tower និងទម្រង់ម៉ូដទាន់សម័យរបស់តារាម៉ូដែល បានបំពេញគ្នាទៅវិញទៅមក។ ស្របពេលជាមួយគ្នា សំលៀកបំពាក់នៃម៉ូដប្រកបដោយនិរន្តរភាពត្រូវបានជ្រើសរើសមកបង្ហាញក្នុងភាពសាមញ្ញ ផ្គួបជាមួយធម្មជាតិ បានបង្កើតរចនាបថដ៏ពិសេសដែលមានសម្រស់ប្លែក និងស្រស់ស្អាតមួយបែបផ្សេងទៀតតាមរយៈ កាយវិការរបស់តារាបង្ហាញម៉ូតក្នុងកម្មវិធី។ ការឆ្លុះបញ្ចាំងបែបទស្សនវិជ្ជា ដែលរួមបញ្ចូលគ្នារវាងមនុស្ស និងធម្មជាតិ ទីក្រុង និងសង្គម ប្រពៃណី និងភាពទំនើប ត្រូវបានបង្ហាញយ៉ាងរស់រវើកនៅក្នុងពន្លឺ និងស្រមោលនៃភាពទាន់សម័យ។ ស្នាដៃនីមួយៗរបស់និស្សិត MEDC ទាំង 25 រូប សុទ្ធតែមានលក្ខណៈរួបរួម និងសុខដុមរមនា ដែលឆ្លុះបញ្ជាំងពីភាពបរិសុទ្ធថ្លាប្រៀបដូចកញ្ចក់ ដោយគ្រាន់តែមួយពព្រិកភ្នែក ក៏អាចអង្រួនចិត្តទស្សនិកជនបាន។

នៅពេលដែលសំលេងនៃចង្វាក់តន្ត្រីបានបន្លឺឡើង ធ្វើអោយភ្ញៀវកិត្តយសជាច្រើនទទួលអារម្មណ៍ថាហាក់ដូចជាកំពុងស្ថិតនៅក្នុងពិភពធម្មជាតិ ដែលកំពុងបោះជំហានចូលទៅពិភពបៃតង។ ចំណែកឯកណ្តាលឆាកវិញ តារាបង្ហាញម៉ូតកំពុងដើរបង្អួតសម្រស់ទាក់ទាញ ជាមួយនឹងពន្លឺចែងចាំងសឹងគ្រប់ពណ៌រេរាចុះឡើងប្រៀបដូចជាភាពត្រចះត្រចង់ បានឆក់យកបេះដូងទស្សនិកជនដោយផ្ទាល់តាមរយៈក្រសែភ្នែក ដែលទាំងអស់នេះនាំមកនូវការផ្ទុះឡើងនៃសូរទះដៃជាការអបអរសារទរ។

ការបង្ហាញម៉ូដលើកនេះ ប្រកាន់ខ្ជាប់នូវគោលគំនិតនៃ " Sustainable Chic" ដោយរួមបញ្ចូលគ្នានូវ ការសាកល្បងថ្មីក្នុងការរួមបញ្ចូលនូវផ្នែកទាំង ៣ នៃ គំនិតការពារបរិស្ថាន សិល្បៈ និងអគារសន្សំថាមពល។ និស្សិតរបស់ MEDC បានសហការជាមួយសហគមន៍វាយនភណ្ឌប្រពៃណីខ្មែរ និងស្រុកភូមិនានា ក្នុងការបង្កើតផលិតផលថ្មី ដោយបានបញ្ចូលក្រណាត់ជ្រលក់ពណ៌ធម្មជាតិ ដែលត្បាញដោយដៃផ្ទាល់ ទៅក្នុងការរចនា ព្រមទាំងធ្វើការផ្សព្វផ្សាយតាមរយៈ MEDC ធ្វើអោយមនុស្សកាន់តែច្រើនបានស្គាល់កាន់តែច្បាស់។

ការទទួលបដិសណ្ឋារកិច្ច

នៅរាត្រីនោះ បន្ថែមពីលើការបង្ហាញម៉ូដ

មុន និងក្រោយកម្មវិធីបង្ហាញម៉ូដដ៏ធំនេះ ម្ចាស់រៀបចំកម្មវិធី បានរៀបចំការបង្ហាញម៉ូថពី Barzar ។ តារាល្បីៗក្នុងវិស័យម៉ូដ និងអ្នកសារព័ត៌មានជាច្រើនបានប្រមូលផ្តុំគ្នានៅ Morgan Tower ដើម្បីទស្សនាស្នាដៃម៉ូដចុងក្រោយបង្អស់របស់និស្សិត MEDC និងបានរួមគ្នាពិភាក្សាអំពី និន្នាការ និងបញ្ហាប្រឈមនាពេលអនាគត របស់ " Sustainable Chic” ។ លើសពីនេះ មានការចូលរួមឧបត្ថម្ភ និងគាំទ្រពី ម៉ាកល្បីៗជាច្រើនដូចជា E-Gets និង The pretty manor ដែលបាននាំមកនូវការភ្ញាក់ផ្អើលជាច្រើន ហើយ បានក្លាយជាចំណុចចាប់អារម្មណ៍សំខាន់ទីពីរនៃព្រឹត្តិការណ៍នេះ។ អំណោយដ៏ប្រណិត អាហារពិសេសៗ និងស្រាក្រឡុក នឹងធ្វើឱ្យភ្ញៀវ VIP រីករាយជាមួយរាត្រីដ៏ស្រស់បំព្រង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនៃព្រឹត្តិការណ៍នេះគឺ ការបង្ហាញខ្លួនរបស់ Morgan Tower ដែលជា អ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះ ។ ដោយប្រកាន់ខ្ជាប់នូវការគាំទ្រសម្រាប់គោលគំនិត នៃ "ការអភិវឌ្ឍប្រកបដោយនិរន្តរភាព "។ លោក Zhu Zongwen អគ្គនាយករងក្រុមហ៊ុន Morgan Group បានចែករំលែកជាមួយភ្ញៀវកិត្តយស ថា អគារ Morgan ជាអគារមានប្រវត្តិនៃការអភិវឌ្ឍន៍អគារបៃតង ដែលទទួលបានវិញ្ញាបនប័ត្រមាស LEED អន្តរជាតិកម្ពុជា ។ ទស្សនៈរបស់ Morgan លើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃទីក្រុងនាពេលអនាគត ស្របគ្នានឹងសំណើរបស់គម្រោង MEDC ។ ដោយសង្ឃឹមថា តាមរយៈការខិតខំប្រឹងប្រែងរបស់ Morgan និងគម្រោង MEDC គំនិតជឿនលឿននៃអគារបៃតង និងម៉ូដប្រកបដោយនិរន្តរភាពនឹងត្រូវបានផ្សព្វផ្សាយទៅកាន់មនុស្សកាន់តែច្រើន ដើម្បីរួមគ្នាបង្កើតបរិយាកាស និងរបៀបរស់នៅទីក្រុងប្រកបដោយភាពស្រស់ស្អាតនិងសុខដុមរម្យនា។

អគារសម្គាល់អត្តសញ្ញាណ

អគារ Morgan

Morgan Tower គឺជាអគារការិយាល័យបៃតងដំបូងគេនៅក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់អន្តរជាតិ LEED Gold Award។ នៅដើមដំបូងនៃការរចនាស្ថាបត្យកម្ម អគារ Morgan បានពិចារណាយ៉ាងពេញលេញអំពីការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនាពេលអនាគត។ ហើយបានត្រួសត្រាយគំនិតនៃការិយាល័យអេកូឡូស៊ីរូបថតអុកស៊ីហ្សែ បង្កើតជាការិយាល័យបៃតង និងជួយដល់ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយសុខមាភាព!

ពានរង្វាន់អន្តរជាតិ LEED ត្រូវបានគេស្គាល់ថាជា "អគារបៃតងអូស្ការ Green Building Oscar" គឺផ្អែកលើ "ប្រព័ន្ធវាយតម្លៃការរចនាអគារក្នុងភាពជាអ្នកដឹកនាំនៃថាមពល និងបរិស្ថាន" ដែលភាសាបរទេសហៅកាត់ថា (LEEDTM) ដែលបង្កើតឡើង និងអនុវត្តដោយក្រុមប្រឹក្សាអគារបៃតងរបស់សហរដ្ឋអាមេរិក (USGBC) ដើម្បីទទួលបានពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិ។ នាពេលបច្ចុប្បន្ន "ប្រព័ន្ធវាយតម្លៃអគារបៃតង" ត្រូវាបានចាត់ទុកថាជាស្តង់ដារវាយតម្លៃពេញលេញ និងមានឥទ្ធិពលបំផុតក្នុងការវាយតម្លៃអគារបៃតង និងស្តង់ដារវាយតម្លៃនិរន្តរភាពអគារ និងការវាយតម្លៃបរិស្ថាននៃអគារផ្សេងៗ នៅក្នុងប្រទេសនានាលើពិភពលោក។ បានផ្តល់ជាមតិយោបល់ និងលើកកម្ពស់ការស្រុះស្រួលគ្នានៃការសាងសង់ និងការអភិវឌ្ឍន៍ស្ថាបត្យកម្មក្នុងទិដ្ឋភាពបីរវាង "សង្គម សេដ្ឋកិច្ច និងបរិស្ថាន"។

Morgan Tower មានកម្ពស់សរុប 210 ម៉ែត្រ ជាអគារដំបូងគេ នៅតំបន់កោះពេជ្ររាជធានីភ្នំពេញនាពេលបច្បុបន្ន ដែលបង្កើតបរិយាកាសការិយាល័យ ប្រកបដោយអុកស៊ីហ្សែនខ្ពស់ ដោយផ្អែកលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាចំណុចចាប់ផ្តើម ដែលបានពិចារណាបានយ៉ាងគ្រប់ជ្រុងជ្រោយអំពីទំនាក់ទំនង និងឥទ្ធិពលរវាង ពន្លឺ អុកស៊ីហ្សែន សីតុណ្ហភាព និងបរិយាកាសផ្សេងទៀតនៅក្នុងបរិយាកាសការិយាល័យអាជីវកម្មលំដាប់ខ្ពស់‚ ការរចនាបែបវិទ្យាសាស្ត្រ ប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃ និងការសម្រេចបាននូវ អគារការិយាល័យអេកូឡូស៊ីពហុទម្រង់ ដែលរួមមានការិយាល័យអាជីវកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ការទំនាក់ទំនងអន្តរជាតិ ការផ្តល់ម្ហូបអាហារលំដាប់ខ្ពស់ ការកម្សាន្ត និងសុខភាពបៃតង។

Morgan Tower បានពឹងផ្អែកលើអំណោយផលពីធម្មជាតិនៃតំបន់កោះពេជ្រ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បានយកចិត្តទុកដាក់យ៉ាងពេញលេញចំពោះការភ្ជាប់ទំនាក់ទំនង និងការសហការក្នុងតំបន់។ ដើម្បីបង្កើតជាចំណងយុទ្ធសាស្ត្រ " មាសប្រាក់" ធ្វើការភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសថ្មី កោះប្រាក់ និងសម្រេចបាននូវ កម្លាំងជំរុញនៃស្នូលសេដ្ឋកិច្ចទាំងគូនៃរាជធានីភ្នំពេញ។ តាមរយះបណ្តាញដឹកជញ្ជូនបីវិមាត្រមានដូចជា ការដឹកជញ្ជូនតាមផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវទឹក និងការដឹកជញ្ជូនតាមផ្លូវអាកាសដោយឧទ្ធម្ភាគចក្រ ហើយគំនិតនៃប្រសិទ្ធភាពខ្ពស់នៃគម្រោងគឺស្របតាមគោលដៅសាងសង់រយៈពេលវែងនៃផែនការអភិវឌ្ឍន៍ 20 ឆ្នាំរបស់រាជធានីភ្នំពេញប្រទេសកម្ពុជា។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ និងការប្រើប្រាស់ដីធ្លី ការដឹកជញ្ជូន និងមជ្ឈមណ្ឌលប្រកបដោយប្រសិទ្ធភាពខ្ពស់។

Morgan Tower មានទីតាំងស្ថិតនៅចំកណ្តាលមហាអំណាចសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលជាទី ប្រសព្វនៃមេគង្គ និងទន្លេទាំងបី ដែលស្ថិតនៅលើកំពូលនៃបរិស្ថានអេកូឡូស៊ី ក្នុងគោលបំណងបង្កើនភាពជិតស្និទ្ធរវាងរចនាសម្ព័ន្ធអគារ និងបរិស្ថានអេកូឡូស៊ី នៅពីចំហៀងពីខាងក្រៅបានប្រើប្រាស់កញ្ចក់ LOW-E និងអីសូឡង់អាលុយមីញ៉ូមការពារកំដៅថ្ងៃ ដើម្បីកាត់បន្ថយអត្រាប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកាត់បន្ថយការប្រើប្រាស់ថាមពល ការរៀបចំផែនការផ្ទៃក្នុង ដោយប្រើប្រាស់ការបែងចែកប្រកបដោយប្រសិទ្ធភាពនៃលំហដែលអាចបត់បែនបាន ព្រមទាំងប្រើប្រាស់ប្រព័ន្ធខ្យល់បរិសុទ្ធ ក្នុងការគ្រប់គ្រងសីតុណ្ហភាព និងសំណើម ការគ្រប់គ្រងពន្លឺបែបឆ្លាតវៃ ដើម្បីទទួលបានទាំងការការពារបរិស្ថាន និងការសន្សំថាមពល ដើម្បីកសាងអគារបៃតងប្រកបដោយនិរន្តរភាព។

ពេលបច្ចុប្បន្ននេះ Morgan Tower ត្រូវបានបញ្ចប់យ៉ាងល្អឥតខ្ចោះ និងត្រូវបានដាក់ឱ្យប្រើប្រាស់ហើយ។ ក្រុមហ៊ុន Morgan ស្វាគមន៍ការចូលមកកាន់សហគ្រាសពិភពលោក ដោយក្តីសាទរយ៉ាងស្មោះស្ម័គ្របំផុត និងសហការជាមួយអ្នកវិនិយោគអន្តរជាតិ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា!

Morgan Tower · Star Palace ត្រូវបានដាក់លក់ទៅកាន់ពិភពលោកហើយ។

Star Palace ភូមិគ្រិះដ៏ប្រណីតលំដាប់កំពូលនៅកម្ពុជា ដែស្ថិតនៅលើដំបូល Morgan Tower ត្រូវបានដាក់លក់ទៅកាន់ពិភពលោកហើយ។ ក្នុងភាពជាវីឡានៅលើកំពូលអគារ ដែលមានទីតាំងនៅតំបន់ពាណិជ្ជកម្មកណ្តាល ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា Morgan Tower · Star Palace មានចំនួនតែ 24 ផ្ទះប៉ុណ្ណោះ ដែលហ៊ុំព័ទ្ធដោយទេសភាពដ៏ស្រស់ត្រកាលដោយមានទន្លេអមចំនួន 3 ហើយ Morgan Tower · Star Palace ត្រៀមខ្លួនជាស្រេចដើម្បីទទួលអតិថិជនចូលមករស់នៅ ដោយពេញចិត្តនឹងភាពស្រស់ស្អាតនៃអគារនេះ។





ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង