Yearendyearend1140x150

ក្រសួងទេសចរណ៍នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកាទៅខេត្តចំនួន៥បន្ថែមទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងអង្គការ SwissContact នឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេសចរណ៍/អេកូទេសចរណ៍ និងជំនាញឆុងកាហ្វេ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ នាឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact បានបញ្ជាក់ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ជំនាញ និងទិសដៅបន្តរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ ដោយនឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលជាខេត្តគោលដៅទេសចរណ៍តំបន់ជុំវិញបឹងទន្លេសាប។

ការបណ្តុះបណ្តាលនឹងផ្តោតលើទម្រង់នៃកិច្ចសហប្រតិបត្តិរួមមាន៖ ការជំរុញកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីសម្របសម្រួលការអនុវត្តគម្រោងឲ្យបានកាន់តែល្អប្រសើរប្រកបដោយគុណភាព និងផលិតភាពខ្ពស់, ការពង្រឹងសមត្ថភាពមន្ទីរទេសចរណ៍ខេត្តគោលដៅ លើការការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សមត្ថភាពគ្រូបង្គោល និងកិច្ចសហការជាមួយប្រតិបត្តិការទេសចរណ៍ ដើម្បីនិរន្តរភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅពេលអនាគត។

មួយវិញទៀតគឺការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេសចរណ៍/អេកូទេសចរណ៍ និងជំនាញឆុងកាហ្វេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង