Yearendyearend1140x150

ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនបក្សថ្នាក់កណ្ដាល

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា តែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ នេះបើតាមសេចក្ដីសម្រេចរបស់គណបក្សប្រជាជន ស្ដីពីការតែងតាំងដំឡើងឋានៈមន្រ្តីគណបក្ស ក្នុងថ្ងៃ៨ មិថុនា ២០២០នេះ។

តាមរយៈសេចក្ដីសម្រេច បានតែងតាំងដំឡើងឋានៈឯកឧត្តម ហ៊ុន ម៉ាណែត ពីអនុប្រធាន ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។បន្ថែមពីនេះ ខុន្ទកាល័យ គណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាល យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវប្រតិបត្តិតាមសេចក្ដីសម្រេចនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង