Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរជាង២២ម៉ឺននាក់នៅចុងសប្ដាហ៍ទី៣ ខែកក្កដានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរប្រចាំសប្តាហ៍ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ អំពីភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ដែលមានចំនួន ២២៦,៤៤១ នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤,៤៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៩៦០នាក់។

បើតាមរបាយការណ៍ ក្រសួងបញ្ជាក់ថា តួលេខខាងលើមានការថយចុះប្រមាណ ២០.៧៧% ធៀបនឹងសប្តាហ៍កន្លងមក ហើយគោលដៅទេសចរណ៍សំខាន់ៗ សុទ្ធតែ មានថយចុះដូចជា៖ ខេត្តព្រះសីហនុ ថយចុះប្រមាណ ៤៨.០៧%, ខេត្តកែប ថយចុះប្រមាណ ៤១.៧២% និងខេត្តសៀមរាប ថយចុះប្រមាណ ៣៨.០៦%។

ក្រសួងបានឱ្យដឹងថា មូលហេតុសំខាន់ដែលនាំឲ្យការថយនៃចំនួនភ្ញៀវទេសចរនាសប្តាហ៍កន្លងមក បណ្តាលមកពីបញ្ហាអាកាសធាតុដែលមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានីខេត្ត ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ពិសេសគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ និងគោលដៅទេសចរណ៍នៅខេត្តពោធិ៍សាត់ (តំបន់វាលវែង និងផ្លូវបុប្ផាលក់ខ្លួន ( ផ្លូវជាតិលេខ៥៥ )ជាដើម។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តបាត់ដំបង ៣៦.៥២០ នាក់, ខេត្តកំពត ២៨.៩៦៤ នាក់ខេត្តព្រះសីហនុ ២៨.៥០៤ នាក់, ខេត្តសៀមរាប ២៧.៥៨៦ នាក់, រាជធានីភ្នំពេញ ២០.៨១៦ នាក់,ខេត្តកែប ១០.៥៣១ នាក់, ខេត្តកណ្តាល ១០.២៨៦ នាក់ និងខេត្តពោធិ៍សាត់ ១០.២៨២ នាក់។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង