Yearendyearend1140x150

គយប្រមូលថវិកាចំនួន៤.៣៥លានដុល្លារពីការបង់ពន្ធរថយន្តចង្កូតស្ដាំគ្មានពន្ធ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ គិតពីថ្ងៃទី១ ខែកក្កដារហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានប្រមូលថវិកាចំនួន ៤.៣៥ លានដុល្លារអាម៉េរិកពីការបង់ពន្ធរថយន្តចង្កូតស្ដាំគ្មានពន្ធ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ចេញផ្សាយនៅថ្ងៃទី ១៨ កក្កដា។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា គិតពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ ម្ចាស់ និងអ្នកកាន់កាប់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់បានចូលខ្លួនមកចុះបញ្ជីរថយន្ត និង បង់ពន្ធនិងអាករជាបន្តបន្ទាប់ដែលមានចំនួនសរុប ២ ០៦០ គ្រឿង។

ក្នុងនោះម្ចាស់បានបង់ពន្ធនិងអាកររួចរាល់ចំនួន ១០២៩ គ្រឿង និង នៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធនិងអាករចំនួន ១០៣១ គ្រឿង ហើយរថយន្តចង្កូតឆ្វេងដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ និង អាករដោយមិនរងពិន័យមានចំនួន ១៥ គ្រឿង។

ទាក់ទងនឹងចំនួនទឹកប្រាក់វិញ គយប្រមូលថវិកាជាប្រាក់ពន្ធ និងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំ និង ឆ្វេងខាងលើមានចំនួនប្រមាណ ១៧.៧៩ ប៊ីលានរៀល (ត្រូវជាប្រមាណ ៤.៣៥ លានដុល្លារអាម៉េរិក)។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)បានចាត់ទុកលទ្ធផលខាងលើជាភាពជោគជ័យមួយក្រោយការប្រកាសពីសម្តេចហ៊ុន សែន ហើយប្តេជ្ញាថានឹងចុះប្រចាំការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់បន្ថែមទៀត នូវការលួចនាំចូល ឬប៉ុនប៉ងនាំចូលរថយន្តខុសច្បាប់ តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង