Yearendyearend1140x150

ចិនម្នាក់ហោះពីហ្វីលីពីន Transferនៅខ្មែរ ដល់ក្វាងចូវឃើញមានCovid

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមគ្រូពេទ្យពិនិត្យនៅព្រលានយន្តហោះក្រុងក្វាងចូវ។

ចិន៖ គណៈកម្មការសុខាភិបាលក្រុងក្វាងចូវ បានឲ្យដឹងថា នៅថ្ងៃទី ៦ ខែ មិថុនា មានករណីថ្មីនៃការឆ្លងមេរោគកូវីដ១៩ ដែលបាននាំចូលពីបរទេសបន្ថែម។អ្នកឆ្លងថ្មីនោះ គឺអ្នកជំងឺជាស្ត្រីអាយុ ២១ ឆ្នាំមានស្រុកកំណើតនៅ ខេត្តហៃឡុងជាំងប្រទេសចិន ធ្វើការងារផ្នែកសេវាកម្មតាមអ៊ីនធឺណែត។

យោងតាមរបាយការណ៏របស់គណៈកម្មការសុខាភិបាលក្រុងក្វាងចូវបានអោយដឹងថា នៅថ្ងៃទី ៤ ខែមិថុនាគាត់បានយកជើងហោះហើរលេខ K៦៩០៧ ពីប្រទេសហ្វីលីពីន និងផ្ទេរ(Transfer)នៅកម្ពុជាតាមជើងហោះហើរលេខ K៦៦៦៨ ហោះទៅដល់ក្រុងក្វាងចូវប្រទេសចិននៅថ្ងៃដដែល។

ទៅដល់ក្រុងក្វាងចូវ បន្ទាប់ធ្វើ តេស្តន៍បានរកឃើញវិជ្ជមាននៃមេរោគ Covid-19 ប៉ុន្តែសុខភាពគាត់ពុំមានចេញរោគសញ្ញាអ្វីទេ បច្ចុន្បគាត់ត្រូវបានផ្ទេរទៅមន្ទីរពេទ្យប្រជាជនក្វាងចូវទីប្រាំបីដើម្បីព្យាបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង