Yearendyearend1140x150

អាកាសយានដ្ឋាន«ដឹកទំនិញដំបូងគេរបស់អាស៊ី»បានដាក់ឱ្យដំណើរការនៅកណ្តាលប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាកាសយានដ្ឋាន«ដឹកទំនិញដំបូងគេរបស់អាស៊ី»បានដាក់ឱ្យដំណើរការនៅកណ្តាលប្រទេសចិន ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ យន្តហោះដឹកទំនិញប្រភេទ Boeing 767-300 បានហោះចេញពីអាកាសយានដ្ឋាន Ezhou Huahu ក្នុងខេត្ត ហ៊ូប៉ី ភាគកណ្តាលប្រទេសចិន នៅម៉ោង ១១៖៣៦ នៅថ្ងៃអាទិត្យ ដោយបង្ហាញពីការចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៃអាកាសយានដ្ឋានមជ្ឈមណ្ឌលដឹកទំនិញដំបូងគេរបស់អាស៊ីនៅប្រទេសចិន។

អាកាសយានដ្ឋានមជ្ឈមណ្ឌលដឹកទំនិញដំបូងគេរបស់អាស៊ី មានទីតាំងនៅទីក្រុង Ezhou និងជាព្រលានយន្តហោះធំទីបួននៅក្នុងពិភពលោក។ អាកាសយានដ្ឋានថ្មីនេះ បំពាក់ដោយចំណតដឹកទំនិញទំហំ ២៣,០០០ ម៉ែត្រការ៉េ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញជិត ៧០ ម៉ឺន ម៉ែត្រការ៉េ កន្លែងចតរថយន្តចំនួន ១២៤ និងផ្លូវរត់ចំនួន ២ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងជំរុញការបើកប្រទេសបន្ថែមទៀត។

មុខងាររបស់អាកាសយានដ្ឋាន Ezhou ត្រូវបានដាក់ជាគំរូធៀបនឹងអាកាសយានដ្ឋានអន្តរជាតិ Memphis ក្នុងសហរដ្ឋអាមេរិក ដែលជាអាកាសយានដ្ឋានដឹកទំនិញ ដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។

ទីក្រុង Ezhou ដែលជាទីក្រុងគ្មានផ្លូវគោក មានចម្ងាយរាប់រយគីឡូម៉ែត្រពីកំពង់ផែសមុទ្រ។ ប៉ុន្តែជាមួយនឹងអាកាសយានដ្ឋានថ្មី ទំនិញពី Ezhou អាចទៅដល់គ្រប់ទីកន្លែងក្នុងប្រទេសចិនក្នុងរយៈពេលតែមួយយប់ និងទិសដៅក្រៅប្រទេសក្នុងរយៈពេលពីរថ្ងៃ។

ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនមកពីសហរដ្ឋអាមេរិក អាឡឺម៉ង់ បារាំង និងរុស្ស៊ី បានឈានដល់កិច្ចសហប្រតិបត្តិការជាមួយព្រលានយន្តហោះនេះរួចហើយ។ ក្រៅពីជើងហោះហើរដឹកទំនិញ អាកាសយានដ្ឋាននេះក៏មានសេវាដឹកជញ្ជូនអ្នកដំណើរសម្រាប់ភាគខាងកើតខេត្ត ហ៊ូប៉ី។ ផ្លូវហោះហើរដឹកអ្នកដំណើរចំនួនប្រាំពីរ ដែលតភ្ជាប់ទីក្រុង Ezhou ជាមួយនឹងគោលដៅចំនួន៩ រួមមានទីក្រុងប៉េកាំង សៀងហៃ ឆឹងទូ និង ឃុនមីង បានចាប់ផ្តើមដំណើរការហើយ។

អាកាសយានដ្ឋានបានបើកផ្លូវដឹកទំនិញពីរទៅកាន់ទីក្រុង ស៊ិនជិន និង សៀងហៃ ហើយគ្រោងនឹងបន្ថែមផ្លូវអន្តរជាតិតភ្ជាប់ជាមួយ Osaka ក្នុងប្រទេសជប៉ុន និង Frankfurt ក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំនេះ។ អាកាសយានដ្ឋាននេះត្រូវបានគេរំពឹងថា នឹងបើកផ្លូវដឹកទំនិញអន្តរជាតិចំនួន ១០ និងផ្លូវក្នុងស្រុកចំនួន ៥០ នៅឆ្នាំ ២០២៥ ជាមួយនឹងការដឹកជញ្ជូនទំនិញឈានដល់ ២.៤៥ លានតោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង