Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

អ្នកនាង ទ្រី ដាណា ពីអ្នក«លក់ខោអាវ»តាមរោងចក្រ ក្លាយជាអ្នកជំនួញឆ្នើម

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី។

ភ្នំពេញ៖ អ្នកនាង ទ្រី ដាណា ត្រូវបានមហាជនខ្មែរមួយចំនួនធំស្គាល់ថា ជាម្ចាស់ហាងពេជ្រ និងជាអ្នកជំនួញដ៏ឆ្លើមមួយរូបក្នុងប្រទេសកម្ពុជា។អ្នកស្រីកើតនៅឆ្នាំ ១៩៨៧ នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។លោកនាង មានបងប្អូនចំនួន៥នាក់ ហើយអ្នកស្រីជាកូនទី៣ នៅក្នុងគ្រួសារ។មុនក្លាយខ្លួនជាអ្នកជំនួញឆ្នើម អ្នកស្រីធ្លាប់បរាជ័យការរកស៊ីរយៈពេល៦ឆ្នាំ និង ជាអ្នក«លក់ខោអាវ»ក្រោមឆ័ត្រតាមរោងចក្រ។

កាលពីកុមារភាព កុមារី ទ្រី ដាណា ជាមនុស្សម្នាក់ដែលមិនចូលចិត្តធ្វើការងារផ្ទះ តែចូលចិត្តរកស៊ី។កាលនៅតូចកុមារីទ្រី ដាណា បានចាប់អារម្មណ៍ចំពោះនិយាយស្ដីរបស់អ្នកម្តាយទៅកាន់អតិថិជន ហើយម្ដាយរបស់គាត់ជាមនុស្សម្នាក់ដែលឯករាជ្យមិនមានមិត្តភក្កិ រញ៉េរញ៉ៃច្រើន ដែលចរិកនេះបន្តជាប់រហូតមកដល់ទ្រី ដាណា មកដល់បច្ចុប្បន្ន។

នៅឆ្នាំ២០០៤ ក្នុងអាយុ ១៧ អ្នកនាង ទ្រី ដាណា ចាប់ផ្ដើមអាជីវកម្មខ្លួនឯង ប៉ុន្តែខាត់បង់ខ្លាំងដោយសារមិនមានបទពិសោធន៍នៅក្នុងការរកស៊ីចេះតែធ្វើតាមចិត្តចង់ និងគ្មានគោលដៅច្បាស់លាស់។

អ្នកនាង ទ្រី ដាណា បានថ្លែងថា “ខ្ញុំកាលមានក្តីស្រមៃមួយថា ខ្ញុំនឹងចង់ក្លាយទៅជាអ្នកជំនួញដ៏ឆ្នើមមួយរូបទៅថ្ងៃអនាគត ខ្ញុំខំបន្តហើយបន្តទៀត ខ្ញុំនៅតែខាតបង់រយៈពេល៦ឆ្នាំដែលខ្ញុំរកគោលដៅមិនឃើញដោយសារខ្ញុំមិនមានភាពច្បាស់លាស់នៅក្នុងការធ្វើជំនួញ”។

រយៈពេល៦ ឆ្នាំអ្នកនាង ទ្រី ដាណាឆ្លងកាត់ជំនួញ លក់ស្បែកជើង.លក់ខោអាវថ្មី.លក់ខោអាវជជុះ.លក់កាហ្វេ.លក់បាយ.លក់បបរ.កាត់ដេម៉ូត.) តែមិនទទួលបានភាពជោគជ័យឡើយ ដោយសារនៅក្មេងពេកហើយការគិត និង ការពិចារណាមិនបានដិតដល់ ហើយចូលចិត្ត ងាកមើលនិងប្រៀបធៀបជីវិតខ្លួនឯងទៅនិង ជីវិតអ្នកដទៃ។

បើតាមអ្នកនាង ទ្រី ដាណា បានថ្លែងថា “ជីវិតរបស់ខ្ញុំតាំងតែពីដឹងក្តីមកមិនដែល ស្គាល់ពាក្យថាមិត្តភក្កិ និងដើរលេងអីទេ ដោយសារខ្ញុំគិតតែម្យ៉ាងខ្ញុំចង់សម្រេចប្ដីសុបិនរបស់ខ្ញុំថាខ្ញុំនឹងអាចក្លាយទៅជាអ្នកជំនួញមួយដល់ជោគជ័យទៅថ្ងៃក្រោយ ខ្ញុំនៅតែបន្តការស្រមៃ និងការអនុវត្តផ្ទាល់របស់ខ្ញុំបន្តទៀតទោះជាខ្ញុំខ្ញុំបរាជ័យមករយៈពេល ៦ ឆ្នាំ ហើយក៏ដោយខ្ញុំមិនបោះបង់ខ្ញុំមិនបាក់ទឹកចិត្តខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងហើយខ្ញុំតែងតែបន្តធ្វើវាជារៀងរហូតជារាងរាល់ថ្ងៃ”។

ចាប់ពីឆ្នាំ ២០១០ អ្នកស្រី ទ្រី ដាណា បានប្រមូលអារម្មណ៍គិតតែពីរឿងរកស៊ីតែមួយមុខ ហើយនឹងដើរទៅរកគោលដៅដែលបានកំណត់ ចាប់តាំងពីពេលនោះមកការរកស៊ីចាប់ផ្តើមរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដោយចាប់ផ្ដើមពីការលក់ខោអាវក្រោមឆ័ត្រ នៅតាមរោងចក្រ។

រយៈពេលមួយឆ្នាំ ពោលគឺនៅឆ្នាំ២០១១ ក្រោយមានដើមទុនល្មមគួរសម អ្នកស្រី ទ្រី ដាណា បន្ថែមនូវមុខរបរបន្តលក់ទៅលក់គ្រឿងក្រអូប រហូតក្លាយទៅជាដេប៉ូបោះដុំធំមួយដែលមានបុគ្គលិកជិត ៣០ នាក់ជួយលក់។នៅឆ្នាំ ២០១៧ អ្នកស្រីបានសម្រេចបើកក្រុមហ៊ុន លក់គ្រឿងសំអាងដែលមានម៉ាកឈ្មោះថា N.N.P ផ្តាច់មុននៅកម្ពុជា ហើយទទួលបានភាពជោគជ័យជាបន្តបន្ទាប់ រហូតសម្រេចក្តីស្រមៃមួយទៀតគឺខ្ញុំបើកហាងមាសពេជ្ររហូតដល់សព្វថ្ងៃ។

អ្នកស្រី ទ្រី ដាណា បានអះអាងថា “ជីវិតរបស់ខ្ញុំគឺមិនបាន ខ្វាយខ្វល់រឿងអ្នកណាម្នាក់ដែលធ្វើឲ្យខ្ញុំឈឺក្បាលឡើយ គឺខ្ញុំដឹងតែមួយមុខគត់ គឺខំប្រឹងដើម្បីគោលដៅរបស់ខ្ញុំ”។

អ្នកស្រី ទ្រី ដាណា ទទួលស្គាល់ថា មនុស្សមិនតិចនាក់ទេដែលចង់បានជីវិតដូចអ្នកស្រី ប៉ុន្តែត្រូវដឹងថាគ្រប់យ៉ាងវាមិនមែនបានមកដោយស្រួលទេ ទាល់តែបើកចិត្តឱ្យទូលាយហើយនឹងសាង អំពើល្អឲ្យបានច្រើនបូករួមនិងភាពវ័យឆ្លាតរួមទាំងការអនុវត្តផ្ទាល់ប្រចាំថ្ងៃ ទើបសម្រេចបានសេចក្តីស្រមៃដែលយើងចង់បាន៕


Khcct banner

អត្ថបទទាក់ទង