Yearendyearend1140x150

ប្រទេសឥណ្ឌាបានរាយការណ៍ករណីដំបូងនៃជំងឺអុតស្វា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសឥណ្ឌាបានរាយការណ៍ករណីដំបូងនៃជំងឺអុតស្វា ប្រភពរូប៖ RT

ឥណ្ឌា៖ ប្រទេសឥណ្ឌា បានរាយការណ៍ពីករណីកើតជំងឺអុតស្វា លើកដំបូងរបស់ខ្លួន ខណៈអង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងប្រជុំបន្ទាន់ជុំវិញការផ្ទុះជំងឺរាតត្បាតសកលនៅសប្តាហ៍ក្រោយ។

លោក Veena George រដ្ឋមន្ត្រីសុខាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺ គឺជាបុរសអាយុ ៣៥ ឆ្នាំដែលបានត្រឡប់ពី UAE ទៅកាន់រដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃទី ១២ ខែកក្កដា។

លោក George បានបន្ថែមថា ជំហានទាំងអស់កំពុងត្រូវបានអនុវត្ត ហើយអ្នកជំងឺស្ថិតក្នុងស្ថានភាពល្អ ដោយជំរុញឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់។

បុរសអ្នកជំងឺ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Thiruvananthapuram ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយមានរោគសញ្ញានៃជំងឺអុតស្វា។ លោក George បាននិយាយថា អាជ្ញាធរបានកំណត់អត្តសញ្ញាណមនុស្ស ១១ នាក់ក្នុងចំណោមអ្នកជិតស្និទ្ធរបស់គាត់ រួមទាំងសមាជិកគ្រួសារ អ្នកបើកតាក់ស៊ី និងអ្នកដំណើរដែលអង្គុយជិតអ្នកជំងឺនៅលើយន្តហោះ។

ទោះបីជាអង្គការសុខភាពពិភពលោកបានសម្រេចចិត្តមិនប្រកាសភាពអាសន្នជាសាកលជុំវិញការផ្ទុះឡើងនៃជំងឺអុតស្វាកាលពីខែមុនក៏ដោយ ទីភ្នាក់ងារបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងកោះប្រជុំបន្ទាន់ជាលើកទីពីរនៅសប្តាហ៍ក្រោយបន្ទាប់ពីចំនួនករណី ដែលបានកើនឡើងដល់ ៩,២០០ នៅជាង ៦០ ប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង