Yearendyearend1140x150

ចិនផ្ដល់ជំនួយស្បៀងអាហារលើកទី ២ ដល់ក្រសួងអប់រំស្រីលង្កា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនផ្ដល់ជំនួយស្បៀងអាហារលើកទី ២ ដល់ក្រសួងអប់រំស្រីលង្កា ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ប្រទេសចិន បានផ្ដល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់លើកទីពីរដល់ក្រសួងអប់រំរបស់ប្រទេសស្រីលង្កា រួមទាំងអង្ករចំនួន ១,០០០ តោនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីគាំទ្រកម្មវិធីអាហារសាលារៀនរបស់ខ្លួនយ៉ាងហោចណាស់ប្រាំមួយខែចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ការបរិច្ចាកនេះគឺជាផ្នែកមួយនៃផែនការជំនួយស្បៀងអាហាររបស់ប្រទេសចិនចំនួន ១០,០០០ តោនដល់ប្រទេសស្រីលង្កា ដែលនឹងផ្តល់អាហារមានជីវជាតិប្រចាំថ្ងៃដល់កុមារចំនួន ១.១ លាននាក់នៅក្នុងសាលារៀនចំនួន ៧,៩០០ នៅទូទាំងខេត្តចំនួន ៩ នៃប្រទេស។

លោក Zhen hong ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្រីលង្កា បាននិយាយថា «ជំនួយរបស់ចិននេះ នឹងជួយដល់សិស្សានុសិស្សក្នុងប្រទេសស្រីលង្កា។ មិនត្រឹមតែសិស្សស្រីលង្កា នឹងទទួលបានអាហារូបត្ថម្ភល្អប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើឱ្យឪពុកម្តាយ សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីប្រទេសចិនផងដែរ»។

នៅចន្លោះខែមេសា និងឧសភាឆ្នាំនេះ រដ្ឋាភិបាលចិនបានប្រកាសផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ៥០០ លានយ័ន (ប្រហែល ៧៤ លានដុល្លារអាម៉េរិក) ដល់ប្រទេសស្រីលង្កា ដែលក្នុងនោះរួមមានថ្នាំ ប្រេងឥន្ធនៈ និងអង្ករ ដែលជាជំនួយឥតសំណងដ៏ធំបំផុត ដែលប្រទេសបានទទួលរហូតមកដល់ពេលនេះ ចាប់តាំងពីប្រទេសត្រូវបានរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ច។

អង្ករចិនចំនួន ១,០០០ តោនដំបូង បានមកដល់ស្ថានីយកុងតឺន័រអន្តរជាតិកូឡុំបូរបស់ប្រទេសស្រីលង្កានៅថ្ងៃទី ២៨ខែមិថុនា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង