Yearendyearend1140x150

លោក វ៉ាង យី៖ ចិន និងកម្ពុជាកំពុងបន្តសម្រេចបានលទ្ធផលជាផ្លែផ្កានៃភាពជាដៃគូ គ្រប់ជ្រុងជ្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នាថ្ងៃទី ១៥ កក្កដានេះ បានគូសបញ្ជាក់ថាប្រទេសចិន និងកម្ពុជាបានពង្រឹងការសម្របសម្រួល និងសម្រេចបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ លោក Wang Yi ថ្លែបបែបនេះក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា នៅទីក្រុងណាននីង។

លោក Wang បានធ្វើការកត់សម្គាល់ថា ឆ្នាំ ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីររវាងកម្ពុជានិនចិន។ លោកបន្តថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជាក្នុងការបម្រើការអភិវឌ្ឍន៍រៀងៗខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។

ដោយឡែក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានមានប្រសាសន៍ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ គាំទ្រយ៉ាងម៉ឺងម៉ាត់នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលដាក់ចេញដោយលោកប្រធានាធិបតី Xi Jinping និងសូមជូនពរមហាសន្និបាតជាតិលើកទី២០ នៃបក្សកុម្មុយនិស្តចិន (CPC) ទទួលបានជោគជ័យ។

បន្ថែមពីនេះភាគីទាំងពីរបានសាទរចំពោះសមិទ្ធិផលក្នុងការអនុវត្តផែនការសកម្មភាពកសាងសហគមន៍ចិន-កម្ពុជាប្រកបដោយអនាគតរួមគ្នា។ ភាគីទាំងពីរក៏បានឈានដល់ការឯកភាពគ្នាលើផែនការសហប្រតិបត្តិការនាពេលខាងមុខ ដូចជាការរក្សាការសម្របសម្រួលយុទ្ធសាស្ត្រកម្រិតខ្ពស់ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខនយោបាយ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង។បន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងពីរបានរួមគ្នាប្រកាសពីការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង