Yearendyearend1140x150

ប្រធានាធិបតីស្រីលង្កាឆ្ពោះទៅប្រទេសសិង្ហបុរី ខណៈក្រុមបាតុករយល់ព្រមចាកចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ប្រធានាធិបតីស្រីលង្កាឆ្ពោះទៅប្រទេសសិង្ហបុរី ខណៈក្រុមបាតុករយល់ព្រមចាកចេញ ប្រភពរូប៖ ស៊ីស៊ីធីវី

ស្រីលង្កា៖ យោងតាមសារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានចាកចេញពីប្រទេសម៉ាល់ឌីវ ទៅកាន់ប្រទេសសិង្ហបុរី មុនពេលទៅប្រទេសអារ៉ាប៊ីសាអូឌីត។

លោក Gotabaya Rajapaksa បានចាកចេញពីប្រទេសស្រីលង្កាកាលពីព្រឹកថ្ងៃពុធ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងប្រទេស។ ហើយលោកគ្រោងនឹងប្រកាសលាលែងពីតំណែងនៅពេលក្រោយ នេះបើតាមការិយាល័យប្រធានសភា។

AFP បានរាយការណ៍ថា ទន្ទឹមនឹងនោះ ក្រុមអ្នកតវ៉ា ដែលបានសម្រុកចូលការិយាល័យនាយករដ្ឋមន្ត្រី និងអគារផ្លូវការផ្សេងទៀតក្នុងទីក្រុងកូឡុំបូ បានយល់ព្រមបញ្ចប់សកម្មភាពរបស់ពួកគេ ហើយចាកចេញ។

ប្រទេសស្រីលង្កា បានស្ថិតក្នុងភាពចលាចលអស់រយៈពេលជាច្រើនខែ ដោយសារវិបត្តិស្បៀងអាហារ ឥន្ធនៈខ្វះខាត និងតម្លៃកើនឡើងយ៉ាងខ្លាំង។ ប្រទេសនេះបានជំពាក់បំណុលបរទេសកាលពីខែឧសភាជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការបែងចែកឥន្ធនៈត្រូវបានណែនាំនៅដើមខែនេះ ហើយប៉ូលិស និងទាហានប្រដាប់អាវុធបានដាក់ពង្រាយជាទូទៅនៅតាមស្ថានីយប្រេងស្រីលង្កា។

វិបត្តិហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កា អាចបណ្តាលមកពីជំងឺរាតត្បាត Covid-19 ដែលធ្វើឲ្យប្រទេសកោះមួយនេះ បាត់បង់ចំណូលពីទេសចរណ៍សំខាន់ៗ។ ការចំណាយខ្ពស់របស់រដ្ឋាភិបាល និងការកាត់បន្ថយពន្ធ បានធ្វើឱ្យហិរញ្ញវត្ថុរបស់រដ្ឋធ្លាក់ចុះ ហើយការប៉ុនប៉ងរបស់រដ្ឋ ដើម្បីទូទាត់មូលបត្របំណុលបរទេសដោយការបង្កើនការបោះពុម្ពប្រាក់ នាំឱ្យអតិផរណាកាន់តែកើនឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង