Yearendyearend1140x150

នាវាដឹកផ្លែឈើចិនទៅថៃខូចទើរមកដែនសមុទ្រកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាវាចិន

ព្រះសីហនុ៖ នាវាដឹកផ្លែឈើចិនទៅថៃនាថ្ងៃទី ១៤ កក្កដានេះបានរសាត់មកបុកថ្មខាងលិចកោះតាងក្នុងខេត្តព្រះសីហនុ ដោយសារតែមានបញ្ហាម៉ាស៊ីនមិនដំណើរការ និងដាច់ខ្សែយុថ្កា ក៏បានរសាត់អណ្តែតចូលមកដែនសមុទ្រប្រទេសកម្ពុជា។នេះបើតាមការបញ្ជាក់ពីមន្រ្តីនៃខេត្តព្រះសីហនុ។

បើតាមមន្រ្តីប្រចាំខេត្តព្រះសីហនុបានអៈអាងថា នាវាឈ្មោះ សេង កង មានបណ្តោយប្រវែង ៥២ម៉ែត ទទឹង៨ម៉ែត ជម្រៅទឹក ៤.៥ម៉ែត មានកម្លាំងម៉ាស៊ីន ៥៤០សេស មានម៉ាស៊ីនរត់២ គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង បានបើកបរមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីដឹកផ្លែឈើទៅកាន់ប្រទេសចិនវិញ មូលហេតុដែលចូលសមុទ្រកម្ពុជាដោយបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា ក៏បានអណ្តែតចូលក្នុងដែនសមុទ្រកម្ពុជា ។

បញ្ជាការជួរមុខ អគ្គលេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញប្រតិបត្តិការរុករកក្រុមនាវិករបស់នាវា សេងកង ដោយបានរកឃើញនាវិកចំនួន៤នាក់លើនាវា។ អ្នកទាំង៤នាក់បានបញ្ជាក់ថា លិខិតឆ្លងដែនរបស់ខ្លួនបានធ្លាក់ចូលក្នុងទឹកបាត់។ ក្រោយពីបានសាកសួរនិងធ្វើកំណត់ហេតុរួច បានបញ្ជូនអោយកម្លាំងប៉ូលីសព្រំដែនទឹក ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាវ វណ្ណា ទទួលដើម្បីបន្តវិធានការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង