Yearendyearend1140x150

សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលគេលួចត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ បានត្រឡប់មកកម្ពុជាវិញ ក្រោយមានការជួយអន្តរាគមន៍ពីក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាម៉េរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ២៧រូបនេះ។

នៅក្នុងពិធីអបអរការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប មកកម្ពុជាវិញ ក្រោមអធិបតីរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងឯកឧត្តម Daniel J, Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អមដោយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។

ឯកឧត្តមឧបការីរដ្ឋមន្រ្តី Kritenbrink បានថ្លែងសង្កត់ធ្ងន់ពីអនុស្សារណយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបការីរដ្ឋមន្រ្តីក៏បានថ្លែងនូវការកោតសរសើរដល់កិច្ចខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណចំនួន ២៧រូបនេះ។

នៅក្នុងពិធីនោះដែរ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត បានប្រកាសពីអំណោយថវិកាថ្មីមួយទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ សម្រាប់គម្រោងជួសជុលប្រាសាទព្រះវិហារ។ ឯកឧត្តមបានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែករបស់ខ្លួនដល់ការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបានពីសហរដ្ឋអាមេរិក”។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានកិត្តិយសចំពោះវត្តមានរបស់ឯកឧត្តម Daniel J, Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងយើងខ្ញុំនៅថ្ងៃនេះ ដើម្បីស្វាគមន៍នៃការប្រគល់ត្រឡប់មកកម្ពុជាវិញនូវសម្បត្តវប្បធម៌ខ្មែរចំនួន ២៧រូប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង