Yearendyearend1140x150

លោក បៃដិន ទៅដល់អ៊ីស្រាអែលសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងនៅមជ្ឈិមបូព៌ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

លោក បៃដិន ទៅដល់អ៊ីស្រាអែលសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងនៅមជ្ឈិមបូព៌ា  ប្រភពរូប​៖ Wall Street Journal

អ៊ីស្រាអែល៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្បែរទីក្រុង Tel Aviv ភាគកណ្តាលនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីលោកបានចូលកាន់តំណែង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Lapid បាននិយាយនៅក្នុងពិធីស្វាគមន៍នៅថ្ងៃនោះថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែល គឺជា "ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ" ។ មេដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីបញ្ហាសន្តិសុខជាតិរួមទាំង ការកសាងសន្តិសុខ និងស្ថាបត្យកម្មសេដ្ឋកិច្ចថ្មីជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា និង តម្រូវការក្នុងការបង្កើតសម្ព័ន្ធភាពសកលដ៏រឹងមាំឡើងវិញដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក បៃដិន បាននិយាយនៅក្នុងពិធីស្វាគមន៍ថា លោកនឹងខិតខំជំរុញការធ្វើសមាហរណកម្មរបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា ហើយបញ្ជាក់ឡើងវិញនូវការបន្តគាំទ្ររបស់គាត់ចំពោះ "ដំណោះស្រាយរដ្ឋពីរ" លើបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នៅមុនថ្ងៃនៃការមកដល់របស់លោក បៃដិន នៅអ៊ីស្រាអែល មេដឹកនាំទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយប្រកាសពីភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងបច្ចេកវិទ្យាទំនើប ដោយចាប់ផ្តើមកិច្ចសន្ទនាបច្ចេកវិទ្យាកម្រិតខ្ពស់ជាយុទ្ធសាស្ត្រថ្មី ដោយផ្តោតលើវិស័យដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរដល់កម្រឹតថ្មីមួយ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅមជ្ឈិមបូព៌ានឹងមានរយៈពេល ៤ ថ្ងៃ។ លោកនឹងធ្វើទស្សនកិច្ចនៅតំបន់ West Bank នៃប្រទេសប៉ាឡេស្ទីននៅថ្ងៃទី ១៥ ដើម្បីជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ។ បន្ទាប់លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីតលោក Mohammed bin Salman ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង