Yearendyearend1140x150

រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់ នៅឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ នេះគឺជាលើកឡើងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាពេលថ្មីៗនេះ ដោយផ្អែកស្ថានភាពទេសចរណ៍ពិភពលោក បច្ចុប្បន្ន។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានឲ្យដឹងថា តាមការប៉ាន់ស្មាន ពេញមួយឆ្នាំ២០២២នេះ កម្ពុជាអាចនិងទទួលបានទេសចរណ៍អន្ដរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ ហើយនិងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ដែលជាឆ្នាំកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម៕

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ ទេសចរអន្ដរជាតិចូលមកកម្ពុជាមានចំនួនប្រមាណជាង៥០ម៉ឺននាក់ មានការកើនឡើងរហូតដល់ ៣៩៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ដោយក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរអន្ដរជាតិចូលមកប្រមាណជា ៥០០០ ទៅ ៥៦០០នាក់។ តាមការប៉ាន់ស្មាន ពេញមួយឆ្នាំ២០២២នេះ កម្ពុជាអាចនិងទទួលបានទេសចរណ៍អន្ដរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រយៈពេល២ឆ្នាំ នៃវិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់មកលើសង្គម-សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុក នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ទាំងក្នុងក្នុងកម្រិតផ្ទៃក្នុងប្រទេស តំបន់ ក៏ដូចជាសកលលោកទាំងមូល។

ទោះបីយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ានដែលបានបើកប្រទេសក្នុងការទេសចរអន្ដរជាតិឡើងវិញ ដែលធ្វើឱ្យក្នុង ឆមាសទី១ ឆ្នាំ២០២២ ទេសចរអន្ដរជាតិចូលមកកម្ពុជាមានការកើនឡើងរហូតដល់ ៣៩៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ រហូតដល់ ៣៩៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ភាគច្រើននៃភ្ញៀវទេសចរអន្ដរជាតិ មកពីប្រទេសវៀតណាម ថៃ ចិន អាមេរិក ឥណ្ឌូនេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងប្រទេសអូស្ត្រាលី ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង