Yearendyearend1140x150

លោក ពុយ គា៖«អាម៉េរិក និងចិន»ប្រៀបដូចជាអាណាព្យាបាលអាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក ពុយ គា អ្នកជំនាញនយោបាយអន្តរជាតិ

ភ្នំពេញ៖ ប្រទេសមហាអំណាចទាំងពីរគឺអាម៉េរិកនិងចិន ប្រៀបដូចជាអាណាព្យាបាលអាស៊ានពោលគឺជាដៃគូរដ៏សំខាន់មួយ ដោយចិននិងអាម៉េរិក គឺជាខ្លាសេដ្ឋកិច្ចមួយដែលជាកម្លាំងចលករនឹងជាដង្ហើមសេដ្ឋកិច្ចសម្រាប់អាស៊ានទាំងមូល។ នេះបើតាមការថ្លែងរបស់លោក ពុយ គា ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី។

លោក  ពុយ គា ដែលជាអ្នកជំនាញនយោបាយអន្តរជាតិបានលើកឡើងថា អាម៉េរិកនឹងចិនប្រៀបដូចជាអាណាព្យាបាលអាស៊ាន ដោយចិននឹងអាម៉េរិកគឺជាខ្លាសេដ្ឋកិច្ចមួយដែលជាចលករមួយជាដង្ហើមសេដ្ឋកិច្ចសម្រាប់អាស៊ានទាំងមូល។។ លោកបានបញ្ជាក់ថា ចិន និង អាម៉េរិក គឺជាដៃគូរសហការដ៏សំខាន់ បើទោះបីជាអាម៉េរិកនឹងចិនតែងតែប៉ះគ្នាដណ្តើមអំណាចសេដ្ឋកិច្ចលើពិភពលោកក៏ដោយក៏ប្រទេសទាំងពីរសុទ្ធតែមានចេតនាណាល្អដើម្បីបន្តពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។

បន្ថែមពីនេះលោកបន្តថា អាស៊ានមិនអាចជ្រើសយកមហាអំណាចណាមួយជាខ្នងបង្អែកឡើយ ហើយអាស៊ានគួរតែចាប់ដៃអាម៉េរិកនឹងចិនដើម្បីបន្តរក្សាសន្តិភាពឲ្យអាស៊ាន។ លោកសង្កត់ធ្ងន់ថា បើទោះបីជាមានបញ្ហាប្រឈមជាមួយអាណាព្យាបាលទាំងពីរបន្តិចបន្តួចក្តីក៏អាស៊ាននៅតែរក្សាគោលជំហរយ៉ាងរឹងមាំ ដើម្បីដោះស្រាយវិវាទផ្សេងៗដែលកើតឡើងដោយឥតព្រៀងទុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង