Yearendyearend1140x150

រដ្ឋមន្រ្តីការបរទេសបង់ក្លាដែសនឹងអញ្ចើញបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសបង់ក្លាដែសនឹងអញ្ចើញបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ ចាប់ពីថ្ងៃទី ១៤ កក្កដា រហូតដល់ ១៦ កក្កដា។ លោកដឹកនាំដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងបន្ទាប់ពីការអញ្ចើញរបស់ឯក ឧត្តម ប្រាក់សុខុន ។

ឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២២។ ក្នុងឪកាសនៃទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន នឹងអញ្ចើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចហ៊ុនសែន ព្រមទាំងជួបទ្វេភាគីជាមួយឯក ឧត្តមប្រាក់ខសុខុន។

ទស្សនកិច្ចរបស់ ឯកឧត្ដមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន មកកម្ពុជានឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង នឹងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង