Yearendyearend1140x150

រដ្ឋបាលសីហនុគ្រោងបិទផ្លូវជាតិលេខ៤ចំណុចស្ពានសំរោងបណ្ដោះអាសន្ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី ១២ កក្កដា នេះបានប្រកាសគ្រោងបិទផ្លូវជាតិលេខ៤ ចំណុចស្ពានសំរោងបណ្តោះអាសន្នកម្ពស់ទឹកស្ពានស្ទឹងសំរោង ឡើងដល់៥,៦០ម៉ែត្រ ជិតដល់ចំណុចប្រកាសអាសន្នហើយ(៥,៨០ម៉ែត្រ)។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ស្ថានភាពកំពស់ទឹក នៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុង ភូមិ ស្ទឹង សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងមានកំពស់ ៥,២០ម៉ែត្រ ពីបាតស្ទឹង ហើយស្ថានភាពបច្ចុប្បន្ននេះគិតត្រឹមរសៀលនេះ ការធ្វើចរាចរណ៏ឆ្លងកាត់ មិនទាន់បិទផ្អាកនៅឡើយ ប៉ុន្តែអាជ្ញាធរធ្វើការសន្និដ្ឋានថា ប្រសិនបើភ្លៀងប៉ែកខាងលើភ្នំនៅតែបន្តធ្លាក់ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនេះអាចនឹងផ្អាកការធ្វើចរាចរណ៏ជាបណ្តោះអាសន្ននៅល្ងាចឬយប់ថ្ងៃ១២កក្កដា២០២២នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង