Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរជាង២៨ម៉ឺននាក់នៅចុងសប្ដាហ៍ទី២ ខែកក្កដានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរប្រចាំសប្តាហ៍ថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ អំពីចំនួនភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងកម្ពុជាសរុបចំនួន២៨៥,៨០៨នាក់ ក្នុងនោះភ្ញៀវជាតិ២៦៤,៨៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០,៩២៧នាក់។

បើតាមរបាយការណ៍ តួលេខខាងលើ មានការថមថយប្រមាណ៣.៨៩% ធៀបនឹងចុងសប្តាហ៍កន្លងមក ស្របពេលដែលនៅតាមបណ្តារាជធានី-ខេត្តមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ៥៤,៨៩២នាក់, ខេត្តសៀមរាប ៤៤,៥៤០នាក់, ខេត្តបាត់ដំបង ៤៣,៨០៦នាក់, ខេត្តកំពត ២៨,៨៦៨នាក់, រាជធានីភ្នំពេញ ១៨,៧៤៣នាក់, ខេត្តកែប ១៨,០៦៩នាក់, ខេត្តពោធិ៍សាត់ ៩,៥០៥នាក់ និងខេត្តកំពង់ស្ពឺ ៨,៦៦៨នាក់។

ដោយឡែក ការអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំស្តីពីការចូលរួមកាន់ទុក្ខចំពោះមរណភាពលោក អាបេ ស៊ីនហ្សូ (SHINZO ABE) ដោយណែនាំឱ្យអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនផ្អាកសកម្មភាពអាជីវកម្ម ហើយភោជនីយដ្ឋាន និងអាហារដ្ឋានត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង១ថ្ងៃ នៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង