Yearendyearend1140x150

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

កំពង់ស្ពឺ៖ រថយន្តចំនួនពីរគ្រឿង នៅរសៀលថ្ងៃទី ១១ កក្កដានេះ បានបុកគ្នាយ៉ាងពេញទំហឹងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាំឱ្យរងការខូចខាតជាដំណំ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្ត ALPHARD ពណ៌ខ្មៅ ពាក់ស្លាក លេ ខ ភ្នំពេញ 2BQ-7666 (អ្នកបើកបរមិនទាន់ស្គាល់អត្តស ញ្ញាណ ) មានអ្នករួមដំណើរ០១នាក់ស្រី (មិនទាន់ស្គាល់អត្តសញ្ញាណ) បើកបរពីទិសខាងលិចទៅទិស ខា ងកើត នៅចំណែកផ្លូវខាងស្ដាំដៃ លុះមកដល់ចំណុចកើតហេតុបានបើកប្តូរទិសដៅពីផ្លូវបិទខាងឆ្វេងចូលមកផ្លូវបើកខាងស្តាំ រួចបានបុករថ យ ន្ត០១គ្រឿងទៀត ម៉ាកALPHARD ពណ៌សពាក់ស្លាកលេខព្រះសីហនុ2D-9666 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ។

ករណីនេះបណ្តាលឲ្យគ្រោះថ្នាក់អ្នកបរ និងអ្នករួមដំណើរ លើរថយន្តហើយភ្លាមៗសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅជួយសង្គ្រោះ និង បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង និងមន្ទីរពេទ្យខេត្ដបន្ដ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើអ្នករួមដំណើរជាជនបរទេសប៉ុន្តែមិនស្គាល់ ឈ្មោះ និង សញ្ជាតិ នៅឡើយ ខណៈដែលបច្ចុប្បន្នរថយន្តទាំង០២គ្រឿង ត្រូវបាននគរបាល បានស្ទូចយកទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរងចាំដំណោះស្រាយពីភាគីទាំងសងខាង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង