Yearendyearend1140x150

សម្តេច ហ៊ុន សែន នឹងអញ្ជេីញ​ទៅគោរព​វិញ្ញាណក្ខន្ធ​លោក អាបេ នៅស្ថានទូត​ជប៉ុន​​ថ្ងៃនេះ​

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដេីម្បី​ជូនដំណេីរជាចុងក្រោយ​ដល់លោក​ ស៊ិនហ្សូ​ អាបេ​ សម្តេចតេជោ សូមឱ្យអ្នកចូលរួមទាំងអស់ក្រោកឈរគោរព​វិញ្ញាណក្ខន្ធ​របស់​លោកអាបេ។ នៅព្រឹកនេះ​ មុនចាប់ផ្តេីមបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍​ សម្តេចតេជោ​បានស្នេីសុំ​ឱ្យ​អ្នកចូលរួម​ក្រោកឈរ​ស្មឹងស្មាធគោរព ដល់វិញ្ញាណក្ខន្ធ របស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានគេធ្វើឃាត។

ជាមួយ​គ្នា​នេះ​ សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅតាមទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖

១. សា្ថនទូតជប៉ុននៅភ្នំពេញ

១) កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)

២) ទីតាំង៖ ស្ថានទូតជប៉ុន (បន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ)

៣) កំណត់សម្គាល់៖

- នៅពេលមកដល់ទីតាំង សូមបញ្ជាក់ជាមួយសន្តិសុខស្ថានទូតថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ

- សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម

- សូមពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណស្ថានទូត

២. ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប

១) កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី១១ ខែកក្កដា រហូតដល់ថ្ងៃអង្គារ ទី១២ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)

២) ទីតាំង៖ ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប (សាលពហុប្រយោជន៍)

៣) កំណត់សម្គាល់៖

- នៅពេលមកដល់ទីតាំង សូមបញ្ជាក់ជាមួយសន្តិសុខការិយាល័យកុងស៊ុលជប៉ុនថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ

- សូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម

- សូមពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណការិយាល័យកុងស៊ុលជប៉ុន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង