Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

រដ្ឋមន្រ្តីក្រសួងការងារ៖ ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដើម្បីកាត់បន្ថយភាពក្រីក្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រូបភាព៖ ក្រសួងការងារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនាថ្ងៃទី ១១ ខែកក្កដានេះបានប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ។ ការប្រកាសនេះធ្វើឡើងដើម្បីធានាថា ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់យល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ធ្វើយ៉ាងណាអាចផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ពីកាតព្វកិច្ចរួមគ្នាចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឱ្យបានពេញលេញ ប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា យុទ្ធនាការ ៩០ថ្ងៃ របស់បេឡាជាតិសន្តិសុខសង្គម ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាល បានគិតគូរវែងឆ្ងាយដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតនៃវិស័យឯកជន។ ការផ្សព្វផ្សាយនេះធ្វើឡើងដើម្បីធានាថា ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់យល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ធ្វើយ៉ាងណាអាចផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ពីកាតព្វកិច្ចរួមគ្នាចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឱ្យបានពេញលេញ ប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។

ត្រង់ចំណុចនេះឯក ឧត្តមពន្យល់ថា ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ការធានាផ្នែកសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់នូវការគាំពារចំពោះប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម តាមរយៈគោលការណ៍នៃការចែករំលែក ប្រាក់ចំណូល តាមខ្សែទទឹង និងខ្សែបណ្តោយ គឺមានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ ជួយដល់អ្នកមានជំងឺ ជនពិការ ឬអ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងជួយដល់ជនចាស់ជរា ដែលការនេះធ្វើឱ្យមនុស្សក្នុងសង្គមទាំងមូល ទទួលបាននូវភាពកក់ក្តៅក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម៕


Khcct banner

អត្ថបទទាក់ទង