Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ លោកAbe បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក៏ដូចជាអាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានចាត់ទុក មរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe គឺពិតជាសោកស្ដាយបំផុត ដែលកន្លងមកនេះ ឯកឧត្តមបានផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក៏ដូចជាមួយអាស៊ាន។ សម្តេចថ្លែងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ។

ជាមួយគ្នានេះ មុននឹងអញ្ជើញថ្លែងសុន្ទរកថា នៃកិច្ចប្រជុំ សម្ដេចនាយករដ្ឋមន្ត្រីក៏បានគោរពអញ្ជើញឲ្យអង្គពិធីទាំងមូលក្រោកឈរដើម្បីគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម Shinzo Abe ដែលទទួលមរណភាពដោយការលួចធ្វើឃាតដោយជនអគតិ ដែលសម្ដេចបានចាត់ទុកថាមរណភាព របស់ឯកឧត្តមគឺពិតជាសោកស្ដាយបំផុត។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានប្រកាសថា បានស្លាប់នៅអាយុ ៦៧ ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈ។លោក ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារ។

សារព័ត៌មាន NHK បានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ហើយអាវុធត្រូវបានគេរាយការណ៍ថា បានយកមកពីកន្លែងកើតហេតុ។ ខ្មាន់កាំភ្លើងបានបាញ់ទៅលើលោក Abe ពីខាងក្រោយ ហើយរាយការណ៍ថាបានឮសំឡេងផ្ទុះខ្លាំងៗពីរ មុនពេលឃើញលោក អាបេ ដួលទៅលើដី។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង