Yearendyearend1140x150

នាយករដ្ឋមន្ត្រីស្រីលង្កាចុះចេញពីតំណែងចំពេលវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នាយករដ្ឋមន្ត្រីស្រីលង្កាចុះចេញពីតំណែងចំពេលវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ប្រភពរូប៖ RT

ស្រីលង្កា៖ នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានប្រាប់មេដឹកនាំគណបក្សកាលពីថ្ងៃទី៩ ថា លោកសុខចិត្តចុះចេញពីតំណែង និងអនុញ្ញាតឱ្យបង្កើតរដ្ឋាភិបាលថ្មីមួយ។ ការសម្រេចចិត្តរបស់លោក បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Gotabaya Rajapaksa បានរត់ចេញពីលំនៅដ្ឋាន មុនពេលដែលហ្វូងបាតុករបានសម្រុកចូលអគារនោះ។

ការិយាល័យរបស់នាយករដ្ឋមន្រ្តី Wickremesinghe បានប្រកាសព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រហែលពីរម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រី បានអង្គុយជាមួយមេដឹកនាំនយោបាយ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយដែលកំពុងកើតឡើង។ នៅពេលលោក Wickremesinghe ចេញពីតំណែង ប្រធានសភាទំនងជានឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់ការបោះឆ្នោតត្រូវបានប្រារព្ធឡើង។

ភ្លាមៗបន្ទាប់ពីលោក Wickremesinghe បានប្រកាសពីឆន្ទៈរបស់លោកក្នុងការលាលែង ការតវ៉ានៅខាងក្រៅផ្ទះរបស់លោកបានបន្ត ដោយប៉ូលីសកុបកម្មត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុករ។

ប្រធានាធិបតីមិនទាន់លាលែងពីតំណែងទេ បើទោះបីជាក្រុមបាតុករជាច្រើន បានសម្រុកចូលលំនៅដ្ឋានរបស់លោកនៅទីក្រុងកូឡុំបូ កាលពីព្រឹកថ្ងៃសៅរ៍ក៏ដោយ។ សមាជិកសភាជាច្រើននាក់បានទាមទារឱ្យលោក Rajapaska លាលែងពីតំណែង ខណៈកន្លែងលាក់ខ្លួនរបស់លោកបច្ចុប្បន្នមិនទាន់ដឹងនៅឡើយ។

ប្រទេសស្រីលង្កា បានស្ថិតក្នុងភាពចលាចលអស់រយៈពេលជាច្រើនខែ ដោយសារវិបត្តិស្បៀងអាហារ ឥន្ធនៈខ្វះខាត និងតម្លៃកើនឡើងយ៉ាងខ្លាំង។ ប្រទេសនេះបានជំពាក់បំណុលបរទេសកាលពីខែឧសភាជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការបែងចែកឥន្ធនៈត្រូវបានណែនាំនៅដើមខែនេះ ហើយប៉ូលិស និងទាហានប្រដាប់អាវុធបានក្លាយជាទិដ្ឋភាពទូទៅនៅស្ថានីយប្រេងស្រីលង្កា។

វិបត្តិហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កា អាចបណ្តាលមកពីជំងឺរាតត្បាត Covid-19 ដែលធ្វើឲ្យប្រទេសកោះមួយនេះ បាត់បង់ចំណូលពីទេសចរណ៍សំខាន់ៗ។ ការចំណាយខ្ពស់របស់រដ្ឋាភិបាល និងការកាត់បន្ថយពន្ធ បានធ្វើឱ្យហិរញ្ញវត្ថុរបស់រដ្ឋធ្លាក់ចុះ ហើយការប៉ុនប៉ងរបស់រដ្ឋ ដើម្បីទូទាត់មូលបត្របំណុលបរទេសដោយការបង្កើនការបោះពុម្ពប្រាក់នាំឱ្យអតិផរណាកើនឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង