Smart saver cctime web bannertif

សមគមសហគ្រិនវ័យក្មេងកម្ពុជាចូលជួបសម្តែងការគួរសមដល់អ្នកឧកញ៉ា ពុង ឃាវសែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោកឧកញ៉ា គួច ផេង ប្រធានសមគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងសមាជិក សមាជិកា នៃYEAC នៅថ្ងៃទី ១១ កុម្ភះ ២០២០ បានចូលជួប និង សម្តែងការគួរសមដល់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាព និង ជាការគោរពដោយស្មោះសរ រវាង សមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ធនាគាកាណាណាឌីយ៉ា ដែល បានជួយជ្រោមជ្រែង និង ទំនុកបំរុងដល់សមាគមរហូតមក។

ក្នុងនោះផងដែរ អ្នកឧកញ្ញ៉ា ក៏បានសម្តែង ការពេញចិត្ត និង បន្តការលើកទឹកចិត្តសមាគម តាមរយៈ ការផ្តល់ហិរញ្ញបទានទៅដល់ម្ចាស់អាជីវកម្ម ដែលត្រូវការពង្រីកមុខរបរអាជីវកម្មរបស់ខ្លួន ដែលក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅប្រទេសកម្ពុជា អោយមានភាពរីកចំរើន ស្របទៅតាមបរិបទ និង គោលការអភិវឌ្ឍន៍ជាតិ អោយមានភាពរីកចំរើនពីមួយកំរិតទៅមួយកំរិត ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង