Yearendyearend1140x150

សាកលវិទ្យាល័យខេមតិចបានដឹកនាំនិស្សិត«ដាំដើមឈើ​ និងសម្អាតបរិស្ថាន» នៅថ្ងៃទី០៩កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ «នវានុវត្តន៍បៃតងនៅខេមតិច» ជាកម្មវិធីមួយដែលបានផ្ដួចផ្ដើមរៀបចំឡើងដោយសាកលវិទ្យាល័យខេមតិចរួមជាមួយដៃគូសហការ ខេ អឹម អេចនៃគម្រោង«ដើមឈើមួយលានដើម»និងមានការគាំទ្រពីក្រុមហ៊ុន អាយ អេស អាយគ្រុបនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។

កម្មវិធីនេះមានការចូលរួមពីសំណាកថ្នាក់ដឹកនាំ សាស្ដ្រចារ្យ បុគ្គលិក ក៏ដូចជានិស្សិតនៃសាកលវិទ្យាល័យខេមតិច ក្នុងសកម្មភាពសំខាន់ពីរគឺ «ការដាំដើមឈើ និង ការសម្អាតបរិស្ថាន» ដែលធ្វើឡើងចាប់ពីបរិវេណសាកលវិទ្យាល័យខេមតិច រហូតដល់រង្វង់មូលនាងសុវណ្ណមច្ឆានៅបណ្ដោយមហាវិថីអូស៊ីអាយស៊ី។

ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងសំខាន់បីគឺ៖ ១) រួមចំណែកការពារបរិស្ថានធម្មជាតិ ក៏ដូចជាកាត់បន្ថយបម្រែបម្រួលអាកាសធាតុពិភពលោក ២) បណ្តុះស្មារតីសមាជិកសហគមន៍ខេមតិចឱ្យស្រឡាញ់ ថែរក្សាបរិស្ថានធម្មជាតិ និង ៣) បង្កើតភាពស្រស់បំព្រងបៃតងនិងទីក្រុងស្អាតនៅក្នុងសហគមន៍។

សូមជម្រាបថា​កម្មវិធីដាំដើមឈើនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៩​ ខែកក្កដា​ ឆ្នាំ២០២២ នៅក្នុងទីតាំងបរិវេណសាកលវិទ្យាល័យខេមតិច។ កូនឈើដែលត្រូវដាំមានប្រមាណ ៣០៥ ដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង