Yearendyearend1140x150

ចិនអំពាវនាវឱ្យប្រទេសសមាជិក G20 ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនអំពាវនាវឱ្យប្រទេសសមាជិក G20 ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានអំពាវនាវក្នុងកិច្ចប្រជុំ G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ៩ ខែកក្កដា ឱ្យប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ ធ្វើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងសម្រេចបាននូវបរិយាប័ន្ន និងការតភ្ជាប់ក្នុងក្របខ័ណ្ឌនៃក្រុមប្រទេស G20 ។

លោកបាននិយាយថា សមាជិក G20 គួរតែជាដៃគូដែលមានការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់លើគោលជំហរស្មើគ្នា។ ពួកគេគួរតែជាដៃគូនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ហើយសមាជិក G20 គួរតែពង្រឹងការសម្របសម្រួលរបស់ពួកគេលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញឱ្យមានការងើបឡើងវិញដោយរួមបញ្ចូល និងកំណើនសេដ្ឋកិច្ចពិភពលោក។

លោក Wang បានបន្តថា សមាជិក G20 គួរតែរួមគ្នារក្សាខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ដែលមានស្ថិរភាព ដើម្បីបន្ធូរបន្ថយសម្ពាធអតិផរណាពិភពលោក ដោយអំពាវនាវឱ្យមានការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដើម្បីជំរុញបរិយាកាសពាណិជ្ជកម្មអន្តរជាតិបើកចំហ តម្លាភាព និងគ្មានការរើសអើង។ លោកក៏បានជំរុញឱ្យសមាជិក G20 ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកាត់បន្ថយភាពក្រីក្រ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍បៃតងផងដែរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា បណ្តាប្រទេសនានានឹងអនុវត្តយ៉ាងពេញលេញនូវពហុភាគីនិយមជាមួយនឹងសកម្មភាព លើកកម្ពស់ការតភ្ជាប់ ការបើកចំហ និងបរិយាប័ន្ន ដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើងជាមួយនឹងបញ្ហាប្រឈមដែលកំពុងកើតមាន។

ទន្ទឹមនឹងនេះ សមាជិក G20 ក៏បានធ្វើការពិភាក្សាលើប្រធានបទរួមមានបទឈប់បាញ់ និងការបញ្ឈប់អរិភាព ការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ និងសន្តិសុខស្បៀងអាហារ និងថាមពល ដោយយល់ស្របថា ចាំបាច់ត្រូវផ្តល់តួនាទីយ៉ាងពេញលេញចំពោះតួនាទីសំខាន់របស់ G20 ពង្រឹងពហុភាគីនិយម កាត់បន្ថយឱនភាពការជឿទុកចិត្ត និងទប់ស្កាត់ការបែងចែកជាសកល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង