Yearendyearend1140x150

វៀតណាមកាត់បន្ថយតម្លៃពន្ធទំនិញនាំចេញនិងចូល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហូជីមិញ៖វៀតណាមប្រកាសយល់ព្រមកាត់បន្ថយថ្លៃពន្ធនាំចេញនិងចូលក្នុងកំពង់ផែសមុទ្រសម្រាប់ទំនិញនាំចូលក៏ដូចជាទំនិញដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។សមាជិកសភារបស់ទីក្រុងបានអនុម័តដំណោះស្រាយលើការកែសម្រួលការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈនៅកំពង់ផែសមុទ្រ ដើម្បីលើកទឹកចិត្តដល់ការដឹកជញ្ជូនតាមផ្លូវទឹកនិងជួយអាជីវកម្មងើបឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

បើតាមន្រ្តីវៀតណាមបានអៈអាងថាចាប់ពីថ្ងៃទី១ខែសីហាថ្លៃសេវានឹងត្រូវកាត់បន្ថយពាក់កណ្តាលសម្រាទំនិញនាំចូលនិងនាំចេញគ្រប់ប្រភេទ។លើសពីនេះថ្លៃសេវាសម្រាប់ទំនិញនាំចូលនិងនាំចេញនឹងត្រូវកែសម្រួលក្នុងអត្រាដូចគ្នា ថាតើពួកគេត្រូវបានប្រកាសនៅក្នុងទីក្រុងហូជីមិញ ឬតំបន់ផ្សេងទៀតក៏ដោយ។ ទីក្រុងនឹងលើកលែងពន្ធគ្រប់ប្រភេទទំនិញដូចជានាំចូលដោយផ្ទាល់ ដើម្បីបម្រើសន្តិសុខ និងការពារជាតិ ក៏ដូចជាជួយជម្នះផលវិបាកនៃគ្រោះធម្មជាតិ និងជំងឺរាតត្បាតផងដែរ។

បន្ថែមពីនេះការលើកលែងនេះក៏នឹងអនុវត្តចំពោះទំនិញដែលឆ្លងកាត់ផ្លូវទឹកក្រោមកិច្ចព្រមព្រៀងរវាងវៀតណាម និងកម្ពុជា។ បច្ចុប្បន្ននេះ ថ្លៃសេវាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រទាបបំផុតនៅ វៀតណាមស្ថិតនៅតម្លៃ ១៥,០០០ ដុង (០.៦៤ ដុល្លារ) ក្នុងមួយតោនដោយបានអនុវត្តសម្រាប់ទំនិញដែលមិនត្រូវបានវេចខ្ចប់ក្នុងធុង។ តម្លៃខ្ពស់បំផុតគឺ ៤.៤លានដុងក្នុងមួយកុងតឺន័រ ៤០ ហ្វីត។

នាយកដ្ឋានដឹកជញ្ជូនក្រុងបានចាប់ផ្តើមប្រមូលថ្លៃហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រនៅលើមូលដ្ឋានសាកល្បងនៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំមុន។ រដ្ឋបាលទីក្រុងហូជីមិញ បានបញ្ជាក់ថា ថ្លៃសេវាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រនឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ស្ពាន និងកែលម្អផ្លូវសំខាន់ៗនៅជិតកំពង់ផែសមុទ្រ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការដឹកជញ្ជូនទំនិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង