Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

អ្នកជំនាញ៖ អាស៊ានមានលទ្ធភាពទាបក្នុងការស្នើឲ្យដោះលែងលោកស្រីអ៊ុង សានសូជី

នយោបាយ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ ក្នុងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ត្រូវបានអ្នកនយោបាយមើលឃើញថា អាស៊ាននៅតែមានលទ្ធភាពទាបក្នុងការដោះស្រាយ ជាពិសេសគឺការស្នើឲ្យដោះលែងលោកស្រីអ៊ុង សានសូជី។ អ្នកជំនាញ លើកឡើងបែបនេះ បន្ទាប់ប្រេសិតពិសេស ឯកឧត្តម ប្រាក់ សុខុន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកទី២ ដើម្បីចូលរួមដោះស្រាយវិបត្តិមួយចំនួននៅមីយ៉ាន់ម៉ា ដោយ ទទួលបានលទ្ធផលវិជ្ជមានមួយចំនួន ក្នុងនោះមានភាពចម្រុះជាងទស្សនកិច្ចជាងលើកមុន។ ក្នុងនោះដែរ ប្រេសសិតពិសេសក៏បានស្នើឲ្យមីយ៉ាន់ម៉ាដោះលែងលោកស្រី អ៊ុង សានសូជីផងដែរ តែសម្រាប់លទ្ធផលស្នើសុំគឺពុំបានដូចអ្វីដែលអាស៊ានរំពឹងទុកឡើយ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រេសិតកម្ពុជាទៅមីយ៉ាន់ម៉ាគឺកំពុងបង្ហាញចំណុចវិជ្ជមានច្រើនក្នុងនាមកម្ពុជាមានតួនាទីជាប្រធានអាស៊ាន។ លោកបន្តថាសម្រាប់លោកស្រី អ៊ុង សានសូជី វិញលោកយល់ឃើញថាការស្នើឲ្យដោះលែងលោកស្រី អ៊ុង សានសូជីគឺជារឿងត្រឹមត្រូវហើយសម្ព័ន្ធមិត្តអាស៊ានគួរតែរួមគ្នាសារទរ។

ត្រង់ចំណុចនេះលោកបណ្ឌិត បានពន្យល់ថាបើទោះបីជាមានការទទូចស្នើសុំយ៉ាងណាក៏ដោយប្រហែលជាមិនអាចសម្រេចលទ្ធផលបានទេប្រសិនបើក្រុមគណបក្សលោកស្រីមិនត្រូវបានឲ្យចូលរួមក្នុងដំណោះស្រាយមួយនេះ។ លោកបន្តថាប្រសិនបើការស្នើសុំឲ្យលោកស្រី អ៊ុង សានសូជី ជាប់ឃុំក្នុងផ្ទះប្រហែលជាអាចទៅរួចពោលនេះក៏ជាអ្វីដែលអាស៊ានកំពុងសម្លឹងមើលនិងចូលរួមសាទរជាមួយផងដែរ។

លោកបណ្ឌិត គិន ភា បញ្ជាក់ថា ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានលោកបានពន្យល់ថាកម្ពុជាគួរតែត្រៀមឥរិយាបទសមរម្យដើម្បីឆ្លើយតបព្រមទាំងចូលរួមដោះស្រាយវិបត្តិផ្សេងៗ ហើយមីយ៉ាន់ម៉ាគួរតែអនុវត្តតាមនយោបាយឈ្នះៗរបស់កម្ពុជាដើម្បីស្វែងរកសន្តិភាពជូនប្រជាជន និងប្រែក្លាយប្រទេសដែលកំពុងត្រាំត្រែងក្នុងវិបត្តិសង្រ្គាមស៊ីវិលមួយនេះឆ្ពោះទៅរកទំព័រថ្មីដើម្បីបញ្ចប់សង្រ្គាម។

ចំណែក លោក បណ្ឌិត សេង សារី អ្នកវិភាគនយោបាយមួយរូប បានលើកឡើងថា កម្ពុជាបាននិងកំពុងធ្វើនិងព្យាយាមដោះស្រាយបញ្ហាគ្រប់រឿងដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាប្រេសសិតអាស៊ាន ដោយក្នុងការបំពេញតួនាទីនោះក៏ពុំបានឃើញមានការសាទរនិងជំរុញបន្ថែមពីបណ្តាលប្រទេសអាស៊ានណាឡើយក្នងការដោះស្រាយវិបត្តិជម្លោះផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា។

លោក បណ្ឌិត សេង សារី បន្តថា ចរន្តផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ាពុំមានបើកភ្លើងខៀវស្វាគមន៏ឲ្យភាគីទី៣ណាមួយ ចូលរួមជួយដោះស្រាយរឿងផ្ទៃក្នុងរបស់ខ្លួននោះទេ។ ដូច្នេះវាគឺជាបញ្ហាដ៏ពិបាកមួយសម្រាប់កម្ពុជាលូកដៃចូលជួយ ដោយសារតែភាគីជម្លោះពុំចង់បានការអន្តរាគមន៍ណាមួយពីភាគីពាក់ព័ន្ធឡើយ។ លោកបន្ថែមវិបត្តិនៅមីយ៉ាន់ម៉ាប្រាកដជាចាក់ស្រេះជាប់គាំងបន្តទៅមុខជាច្រើនទស្សវត្សបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង