Yearendyearend1140x150
Img 0571

ក្រសួងពាណិជ្ជកម្មនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពសហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលបានមកស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយមិនទាន់បានធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចធ្វើការស្នើសុំបាន ប៉ុន្តែត្រូវផ្អែកលើគោលការណ៍ច្បាប់ជាធរមានមួយចំនួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាស បន្ទាប់ពី្រសួងបានប្រកាសឱ្យរូបវន្តបុគ្គលនិង នីតិបុគ្គលទាំងអស់មកសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្មកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និងក្រោយពីបានលើកពេលសម្រាប់ការមកដាក់ពាក្យស្នើសុំដោយមិនជាប់ពិន័យចំនួន០៤លើក (លើកចុងក្រោយគឺនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២) រួចមក ឃើញថាមានរូបវន្តបុគ្គល និងនីតិបុគ្គលជាច្រើនពាន់នាក់ បានមកដាក់ពាក្យស្នើសុំ ដើម្បីក្លាយជាអ្នកប្រកបអាជីវកម្មស្របច្បាប់។

ក្រសួងបន្តថា ផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ក្រសួងពាណិជ្ជកម្មសូមជូនដំណឹងថា ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមនីតិវិធីមួយចំនួនដូចជា៖ នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន។

មួយវិញទៀត នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនរងការផាកពិន័យឡើយ។

ចំពោះរូបវន្តបុគ្គលដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះនៅចង់ទទួលបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនរងការផាកពិន័យឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង