Yearendyearend1140x150

ព្រះពុទ្ធបាទពីថ្មភក់១ និងពុទ្ធបដិមាសម័យកណ្តាល៦ជួសជុលរួចរាល់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពុទ្ធបដិមា

ព្រះសីហនុ៖ ពុទ្ធបដិមាចំនួន៦នេះ ធ្វើឡើងពីឈើគគីរ ក្នុងទម្រង់កាយវិការ អភ័យមុទ្រៈ មានលាបម្រ័ក្សណ៍ និងបិទមាស នៅព្រះហស្តមានដាំត្បូងរាងមូលដូចកងចក្រ ប្រស្រីភ្នែក និង ថ្ងាសមានដាំសំបកគ្រុំធ្វើជាគ្រឿងលម្អជាដើម។ ពុទ្ធបដិមាទាំងអស់នេះ បានកសាងនៅសម័យក្រោយអង្គរ ចន្លោះពីសតវត្សរ៍ទី១៤ដល់ទី១៨នៃគ.ស ហើយពុទ្ធបដិមាភាគច្រើនមានលក្ខណៈស្រដៀងទៅនឹងរចនាបទបាយ័ន។

ចំពោះព្រះពុទ្ធបាទចំនួន១ ជាព្រះពុទ្ធបាទខាងស្តាំ មានកម្ពស់១៣សង់ទីម៉ែត្រ បណ្តោយ២១០សង់ទីម៉ែត្រ ទទឹង១១៥ សង់ទីម៉ែត្រ នៅចំកណ្តាលពុទ្ធបាទ មានកងចក្រ និងឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថាជាសិរីមង្គល និងមានលាបម្រ័ក្សណ៍ ព្រមទាំងទឹបទឹកមាសដែរ។

តាមរយៈរូបថតឯកសារចាស់ៗនៅឆ្នាំ១៩០៦ គេឃើញមានបដិមាទាំងនេះនៅលាយឡំជាមួយបដិមាផ្សេងៗទៀត រួមទាំងព្រះពុទ្ធបាទ នៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ហើយក៏មិនទាន់មានឯកសារបញ្ជាក់កាលបរិច្ឆេទ យកចេញពីរួតព្រះពាន់ មករក្សាទុកនៅអភិរក្សដ្ឋានអង្គរតាំងពីពេលណានៅឡើយ។នេះបើយោងតាម មគ្គុទ្ទេសក៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង