Yearendyearend1140x150

វៀតណាមស្នើរុស្ស៊ី«បន្តកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមស្នើរុស្ស៊ី«បន្តកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ» ប្រភពរូប៖ Vn Express International

វៀតណាម៖ នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស Sergey Lavrov នៅទីក្រុងហាណូយកាលពីថ្ងៃទី ៥ កក្កដា ដោយភាគីវៀតណាម បានសើ្នទៅកាន់រុស្ស៊ីដើម្បីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងលើគ្រប់វិស័យ។

ដំណើរទស្សនកិច្ចរបស់លោក Lavrov ធ្វើឡើងចំ ពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ លោក Pham Minh Chinh បាននិយាយថា ប្រទេសទាំងពីរគួរតែឆាប់ដោះស្រាយការលំបាកក្នុងពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូន ហើយបន្តខិតខំប្រឹងប្រែង ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចក្នុងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការវាងវៀតណាម និង រុស្ស៊ី។

លោកបានអំពាវនាវឱ្យមានការស្តារឡើងវិញឱ្យបានឆាប់នូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ ការអប់រំ និងការបណ្តុះបណ្តាល និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

លោក Lavrov បាននិយាយថា រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកវាយតម្លៃខ្ពស់ចំពោះជំហរ តួនាទី និងការរួមចំណែករបស់វៀតណាមក្នុងការធានាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា លោក Lavrov បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាមកាលពីថ្ងៃទី៥ តបតាមការអញ្ជើញរបស់វៀតណាម។ ប្រទេសវៀតណាម និងសហភាពសូវៀតបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥០។ ហើយវៀតណាមបានលើកភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០០១ និងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ីក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង